Tuesday, September 23, 2025
Homeព័ត៌មានជាតិបុរសញៀនថ្នាំ ផឹកស្រាស្រវឹង វាយធ្វើបាបកូនស្រី និងរកដុតផ្ទះចោលទៀតផង

បុរសញៀនថ្នាំ ផឹកស្រាស្រវឹង វាយធ្វើបាបកូនស្រី និងរកដុតផ្ទះចោលទៀតផង

ភ្នំពេញ៖ បុរសម្នាក់ជាមនុស្សញៀនថ្នាំតែងតែផឹកស្រាជារៀងរាល់ថ្ងៃ និងវ៉ៃធ្វើបាបកូនខ្លួនឯងហើយចង់ដុតផ្ទះចោលទៀត ត្រូវអ្នកជិតខាងទូរស័ព្ទទៅប្តឹងសមត្ថកិច្ច រួមនិងអាវុធហត្ថខណ្ឌដូនពេញ ចុះមកធ្វើការអប់រំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៦៥ នៅចំណុចផ្ទះមួយកន្លែងតាមផ្លូវឌឿងហែម ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនបង្កមានឈ្មោះ ណន រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្លូវ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីអ្នកជិតខាងបានឲ្យដឹងថា ជនបង្កជាមនុស្សញៀនថ្នាំ ហើយចូលចិត្តផឹកស្រាជារៀងរាល់ថ្ងៃ ពេលដែលស្រវឹង គឺវ៉ៃកូនស្រីរហូត ទើបអ្នកជិតខាងទើសភ្នែកឃើញចូលចិត្តវ៉ៃកូនស្រី ។ នៅថ្ងៃកើតហេតុខាងលើជនបង្កបានវ៉ៃកូនស្រី ហើយចង់ដុតផ្ទះចោលទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមនឹងអាវុធហត្ថខណ្ឌដូនពេញ ចុះមកធ្វើការអប់រំ និងណែនាំកុំឲ្យរករឿងអ្នកផ្ទះទៀត ចាំថ្ងៃស្អែក ចាំទៅសាលាសង្កាត់ ធ្វើកិច្ចសន្យា។

បើតាមសំដីរបស់ជនបង្កបានប្រាប់ឲ្យដឹងថា ដោយសារខឹងថា ពេលដែលម្តាយគាត់ស្លាប់ទៅ បងប្អូនមិនពេញចិត្តនឹងគាត់ ហើយមិនឲ្យដេកក្នុងផ្ទះ ព្រោះគាត់ធ្លាប់ជាមនុស្សខូច ទើបគាត់ធ្វើជាតង់នៅក្រោមកាំជណ្តើរដេកជាមួយកូនស្រីរបស់គាត់ ពេលមុនកូនស្រីគាត់ទៅនៅជាមួយប្រពន្ធគាត់ដែលបែកគ្នាជាយូរមកហើយ ទើបគាត់សុំកូនស្រីមកចិញ្ចឹមវិញ ត្រូវបងប្អូននឹងអ្នកជិតខាងចោទថា វ៉ៃគាត់នឹងរកចង់ដុតផ្ទះចោលទៀត ដោយតែពេលដែលលក់ផ្ទះខ្លាចគេមិនចែកព្រទ្យសម្បត្តិឲ្យ។

ក្រោយពេលកើតហេតុជនបង្កត្រូវសមត្ថកិច្ចលួងលោមឲ្យចូលដេក និងកុំឲ្យរករឿងអ្នកផ្ទះ ខ្លាចប៉ះពាលដល់អ្នកជិតខាងដេកមិនលក់ ៕

RELATED ARTICLES