Tuesday, September 23, 2025
Homeព័ត៌មានជាតិចោរឆក់ទូរស័ព្ទប្រុសស្រី៣នាក់ ត្រូវប៉ូលិសដេញចាប់បាន

ចោរឆក់ទូរស័ព្ទប្រុសស្រី៣នាក់ ត្រូវប៉ូលិសដេញចាប់បាន

ភ្នំពេញ៖ បុរសម្នាក់​កំពុងតែដើរចុចទូរស័ព្ទដៃម៉ាក iPhone 6 នៅមាត់ទន្លេ ម្តុំមុខវត្តឧណ្ណាលោមត្រូវបានជនសង្ស័យ៣នាក់ ឆក់ទូរស័ព្ទបានសម្រេច ហើយត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ក្របួចបានទាំង៣នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចមុខវត្តឧណ្ណាលោម មុខមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនសង្ស័យទី១ មានឈ្មោះសុខ សិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ជាអ្នកបើកម៉ូតូ។ ទី២ ជាអ្នកឆក់ទូរស័ព្ទដៃពីជនរងគ្រោះមានឈ្មោះ សៅ ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ  មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និងស្ត្រីម្នាក់ដែលអង្គុយពីក្រោយត្រូវជាសង្សារអ្នកឆក់ទូរស័ព្ទដៃ មានឈ្មោះ កង ដារ៉ាវីដា ភេទស្រី អាយុ២៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំង​សមត្ថកិច្ចបានធ្វើការល្បាតពួនស្ទាក់ទប់ស្កាត់រាល់បទល្មើស កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ដូចជាឆក់និងប្លន់ លុះពេលដែលកើតហេតុខាងលើក៏បានឃើញបុរសម្នាក់ជាជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ មាត់រៀងធំ ពាក់អាវកីឡា កំពុងតែដើរចុចទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌ខ្មៅ នៅលើសួនច្បារមាត់ទន្លេ ទល់មុខវត្តឧណ្ណាលោម បានមួយសន្ទុះក្រោយមក ក៏ស្រាប់តែឃើញជនសង្ស័យ៣នាក់ប្រុស២នាក់និងស្រីម្នាក់ អង្គុយពីក្រោយជិះម៉ូតូម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FF-2104 បានជិះទៅជិត ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ iPhone 6 បានសម្រេច ហើយបម្រុងនឹងរត់គេចខ្លួន ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ប្រទះឃើញ​ដេញតាមចាប់ប្រផាប់ចាប់ ប្រផីង រហូតទៅដល់ចំណុចមុខសាលាបឋមសិក្សាព្រះនរោត្តម ក៏ត្រូវសមត្ថកិច្ចឃាត់បានទាំង៣នាក់ យកទៅសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញ ។

ក្រោយពេលនាំខ្លួនជនសង្ស័យទាំង៣នាក់ មកដល់ហើយជនសង្ស័យទាំង៣នាក់ មិនបានសារភាពនោះទេ ដោយជនសង្ស័យបានបោះចោលទូរស័ព្ទដៃដែលពួកគេធ្វើសកម្មភាពឆក់បានហើយយកបោះចោលនៅក្នុងខណ្ឌ ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ ហើយសួរចម្លើយទើបជនសង្ស័យទាំងនោះបានឆ្លើយសារភាពប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ពិតមែន។

ក្រោយពេលកើតហេតុសមត្ថកិច្ច​ទៅរកជនរងគ្រោះ ប៉ុន្តែមិនឃើញជនរងគ្រោះគាត់ទៅបាត់ហើយ ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES