Tuesday, September 23, 2025
Homeព័ត៌មានជាតិឆក់កាបូបបានសម្រេច ​ត្រូវប្រជាពលរដ្ឋរបើករថយន្តតាមដេញកៀរចាប់បានម្នាក់​ វាយទ្រមខ្លួន

ឆក់កាបូបបានសម្រេច ​ត្រូវប្រជាពលរដ្ឋរបើករថយន្តតាមដេញកៀរចាប់បានម្នាក់​ វាយទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវធ្វើសកម្មភាពឆក់កាបូបយួរពីស្ត្រីម្នាក់ ដែលទើបតែចុះពីលើរថយន្តបានសម្រេច ហើយជិះរត់គេច ត្រូវអ្នកមានអ្នកចិត្តធម៌ម្នាក់បើករថយន្តតាមដេញកៀរម៉ូតូជនសង្ស័យ ហើយចាប់បានម្នាក់និងរត់រួចម្នាក់ បង្កឲ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ចំណុចចំណតរថយន្តក្រុងខាងកើតសាលាតិចណូ តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

ជនសង្ស័យដែលឃាត់បានមានឈ្មោះ ស៊ិន វិឆ័យ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល នៅសង្កាត់​ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Beat ពណ៍សលាយខៀវ អត់មានស្លាកលេខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បាន ចុះពីលើរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៍ស្ករ មិនចាំស្លាកលេខ ដែលឈប់ចតនៅលើ ចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុខាងលើ ដោយដៃមានយួរកាបូប។ ភ្លាមៗនោះក៏មានជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូមកពីក្រោយក្នុងទិសដៅពីជើងទៅត្បូង រួចក៏ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែខណៈពេលនោះស្រាប់តែមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានបើករថយន្តដេញតាមកៀរម៉ូតូរបស់ជនសង្ស័យ បណ្តាលឲ្យដួលខ្ទេចមួយកំណាត់មុខ ហើយជនរងគ្រោះបានរត់ទៅឆក់កាបូបពីជនសង្ស័យបានមកវិញ  ហើយជនសង្ស័យទាំង២នាក់ បានងើបរត់ផ្លោះរបងចូលសាលាតិចណូ ​ក៏ត្រូវប្រជាពលរដ្ឋជួយដេញចាប់បានម្នាក់នៅតារាងបាល់ក្នុងសាលា និងស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបសមត្ថកិច្ចទៅឃាត់ខ្លួន រីឯជនដង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះបានឡើងជិះរត់រថយន្តបន្តដំណើរទៅមុខទៀត ដោយទុកតែលេខទូរស័ព្ទឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីទំនាក់ទំនង ដោយឡែកជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES