Tuesday, September 23, 2025
Homeព័ត៌មានជាតិម៉ូតូដាក់បំពង់ស៊ីមុំា​ងកែច្នៃចំនួន៤គ្រឿង​ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ធ្វើកិច្ចសន្យា

ម៉ូតូដាក់បំពង់ស៊ីមុំា​ងកែច្នៃចំនួន៤គ្រឿង​ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ធ្វើកិច្ចសន្យា

ភ្នំពេញ ៖ កម្លាំងបញ្ជាការឯកភាពខណ្ឌដូនពេញ បានសហការគ្នាជាមួយសមត្ថកិច្ច ធ្វើការឃាត់ម៉ូតូដែលដាក់បំពង់ស៊ីមុំាងកែច្នៃឮលាន់ដូចរន្ទះ យកមកធ្វើការ​អប់រំ និងឲ្យដោះបំពង់ស៊ីមុំាងចេញរួច ទើបឲ្យត្រឡប់ទៅផ្ទះវិញ ការឃាត់ម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា នៅចំណុចក្នុងសាលាខណ្ឌដូនពេញ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់  ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ​ដោយមានបញ្ជាផ្ទាល់ពីលោកសុខ ពេញវុធ អភិ​បាលខណ្ឌដូនពេញ បញ្ជាឲ្យចាប់ម៉ូតូ​ដែលដាក់បំពង់ស៊ីមុំាងកែច្នៃ​ខុស
បច្ចេកទេស បំពងសំឡេងរំខានដល់ដំណេករបស់ប្រជាពលរដ្ឋដែលកំពុងតែសម្រាកលង់លក់ ជាពិសេសរំខានដល់អ្នកមានជម្ងឺ ​ស្ត្រីមានផ្ទៃពោះ និងស្រ្តីទើបនឹងសម្រាលកូនរួច ។

បន្ទាប់ពីមានបទបញ្ជាឲ្យចុះចាប់យុវជនក្មេងស្ទាវដែលជិះម៉ូតូកែច្នៃបំពង់ស៊ីមុំាង ដើម្បីឲ្យឮ សំឡេងខ្លាំង សមត្ថកិច្ចបានដាក់កម្លាំងតាមឃ្លាំមើល​ធ្វើការឃាត់បានម៉ូតូចំនួន៤គ្រឿង ម៉ាក​MSX ៣គ្រឿង និងម៉ូតូកាហ្វេ ដែលជាម៉ូតូមានតែគ្រោងឆ្អឹង ចំនួន១គ្រឿង នៅចំណុចមុខណាហ្គា វើលដ៍ យកទៅធ្វើការអប់រំនៅក្នុងសាលាខណ្ឌដូនពេញ ឲ្យដោះបំពង់ស៊ីមុំាង​ចេញដាក់បំពុងស៊ីមុំាងដើមចូលវិញ ។

ក្រោយពេលកើតហេតុយុវជនជិះម៉ូតូកែច្នៃបំពង់ស៊ីមុំាង ត្រូវបានសមត្ថកិច្ចហៅទៅណែនាំអប់រំ​រួច​ឲ្យត្រឡប់ទៅផ្ទះវិញ ហើយហាមថ្ងៃក្រោយបើដាក់ទៀត គាត់នឹងដកហូតយកទៅរក្សាទុកចំនួន២ខែ ទើបឲ្យយកត្រឡប់ទៅផ្ទះវិញ ៕

RELATED ARTICLES