ភ្នំពេញ៖ ជនសង្ស័យ២នាក់ឆក់កាបូបនារីម្នាក់ បានរត់គេចមិនរួច ត្រូវប្រជាពលរដ្ឋចាប់ម្នាក់វាយទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១សូឡា ស្ថិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូប មានឈ្មោះ អុី ពេជ្រ អាយុ២១ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។ រីឯនារីងគ្រោះមាន ចន្ថា អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។
បើតាមសម្ដីពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានចេញពីរបន្ទប់ជួល មកចាំប្អូននៅផ្លូវវេងស្រេង ហើយធ្វើដំណើរតាមផ្លូវបេតុង៣៧១សូឡា ក្នុងទិសដៅពីជើងទៅត្បូង ហើយបានមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដា ពណ៍ខ្មៅ មួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយ ហើយជិះមកជិតរូបនាង រួចធ្វើសកម្មភាពឆក់កាបូបពីនាងបានសម្រេច ហើយបានជិះម៉ូតូបម្រុងគេច តែពេលនោះនាងបានស្រែកថាចោៗ ក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនោះ ក៏ដេញបានមកដល់ចំណុចលូ៥ ចាប់បានសង្ស័យម្នាក់ រួចនាំគ្នាវាយមួយដៃមួយជើងឡើងទ្រោមខ្លួន ពេលនោះដែរ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ចុះល្បាតបានឃើញក៏បានដឹកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យ។
នារីរងកគ្រោះបាមបន្តទៀតថា នៅក្នុងកាបូបមានលុយតិចតួចទេ និងមានអត្តសញាបណ្ណមួយ និងកាតរោងចក្រមួយ។
បច្បន្នជនសង្ស័យខាងលើ កំពុងតែសាកសួរនៅប៉ុស្តី៍ស្ទឹងមានជ័យ និងកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យ ចាត់ការតាមផ្លូវច្បាប់៕