Wednesday, September 24, 2025
Homeព័ត៌មានជាតិគ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍តិចតួចសោះ រហូតដកកាំភ្លើងគំរាម

គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍តិចតួចសោះ រហូតដកកាំភ្លើងគំរាម

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់​ បានបើករថយន្តឡិចស៊ីស​ GX300 មួយគ្រឿង​ ធ្វើ​ដំណើ​រតាមផ្លូវ ​ក៍ស្រាប់​តែមាន​បុរស​ម្នាក់​បានជិះម៉ូតូ​មួយគ្រឿង​ ជ្រុល​ទៅកៀរ​ បណ្តាល​ឲ្យ​រងការខូចខាត​តិចតួច តែពេលនោះ​ខាងម៉ូតូ​បានចោទ​ថា​ ខាងរថយន្តជាអ្នកបង្ក ធ្វើឲ្យស្ត្រីម្នាក់​ចុះ​ពីលើរថយន្ត​ កាន់​កាំភ្លើង​មកគំរាម​រូប​គាត់​ជាអ្នកបើកម៉ូតូ ហេតុការណ៍​នេះបង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​ឡើង​កាលពីវេលាម៉ោង​១០យប់​ ថ្ងៃទី​២១​ ខែសីហា​ ឆ្នាំ​២០១៧​ ទុល់មុខភោជនីដ្ធាន​បីប្រាំដើម​ ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។

តាមប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​គេបានឃើញ​ប្តីប្រពន្ធពីរ​នាក់​បានបើករថយន្ត​ម៉ាក​ឡិចស៊ីស​ GX300 ពណ៌ទឹក​មាស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AG-5545 បានធ្វើដំណើរតាមផ្លូវ​ព្រះមុនីវង្ស​ ក្នុង​ទិសដៅ​ពីលិចទៅកើត​ ខណៈមកដល់ចំណុចកើតហេតុ​ ក៍ស្រាប់តែមានបុរស​ម្នាក់​បានជិះម៉ូតូ​ម៉ាកហុងដាឌ្រីម​​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ភ្នំពេញ​ 1BW-9252 បានធ្វើដំណើរតាមផ្លូវ​ព្រះមុនីវង្ស​ ក្នុង​ទិសដៅ​ស្របគ្នា​ តែអ្នកបើកម៉ូតូ​ស្រវឹង​ រួចហើយ​បើក​ជែង​រថយន្ត​ខាងស្តាំ​ ក៍ជ្រុលទៅកៀរ​រថយន្ត​ បណ្តាលឲ្យ​រថយន្ត​ រងការខូចខាត​ ធ្លាក់​កាងមុខ​ចំហៀង​ខាងស្តាំ​បន្តិច​ ។

​ដោយឡែក​ខាងម៉ូតូ​វិញរងការ​ខូចខាត​តិចតួច​ ចំណែក​មនុស្ស​រងរបួស​រលាត់ដៃរលាត់ជើង​ រងរបួសស្រាល​។ ដោយឡែក​ប្រភពពីខាងម៉ូតូវិញបាន​ឲ្យដឹងថា​ ខាងរថយន្ត​ជាអ្នក​បើក​មកកៀរម៉ូតូរបស់គាត់​ ហើយភ្លាមនោះដែរ​ ស្ត្រី​ជាប្រពន្ធ​បានចុះ​ពីលើ​រថយន្ត​ រួចហើយ​បានកាន់​កាំភ្លើង​ខ្លី​ មិនស្គាក់ម៉ាក​ មកគំរាម​រូបគាត់​ជាអ្នកបើកម៉ូតូ​ ដោយបាននិយាយថា​ ឯងស្គាល់ប្តី​អញ់អត់ឃើញដូចនេះ​ហើយ​ ទើបរូគាត់​ខឹងសម្បា​កើត​ជាជម្លោះពាក្យសម្តី​បន្តិច​​បន្តួច​ ។

​​ដោយឡែក​ ប្រភព​ពី​ខាងរថយន្ត​វិញ​ បាននិយាយថា​ នៅពេល​បង្ក​គ្រោះថ្នាក់​រួចហើយ​ រូប​គាត់​ជាប្តី​បានចុះ​ពីលើ​រថយន្ត​ទៅជួយលើក​ និង​បម្រុង​យកថ្នាំ​ទៅ​ជូតរបួស​ឲ្យជនរងគ្រោះ​ ចំណែក​ប្រពន្ធ​របស់​គាត់បានកាន់​កាបូប​របស់​គាត់​ទៅ​ជាមួយ​ និង​មិនបានគំរាមដកកាំភ្លើងនោះទេ​ ។

ចំណែក​ប្រភព​ពី​ប្រជាពលរដ្ធដែល​ឃើ​ញហេតុការណ៍​វិញ ​បាននិយាយថា​  ពួកគាត់​ពិតជាឃើញ​ស្ត្រី​ជាប្រពន្ធ​ខាងរថយន្តបានចុះ​ពី​លើរថយន្ត​ រួចហើយ​បានកាន់​កាំភ្លើង​មកគំរាម​ខាងម៉ូតូ​ពិតមែន​ ។

​​ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​មូលដ្ធាន​បានចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ ហើយបាន
អោយ​ភាគី​ទាំង​សងខាង​សុំមិន​និយាយ​រឿង​អាវុធ​ ពីព្រោះ​សុទ្ធតែជាអ្នក​ធ្វើ​ការ​ដូចគ្នា​  ហើយឲ្យមក​និយាយ​រឿង​ចរាចរណ៍​វិញ​ម្តង​ ដោយខាងម៉ូតូ​ទារសំណង​ថ្លៃព្យាបាលរបួស​ និង​ជួសជុល​ម៉ូ​តូ ចំនួន​៥០ដុល្លារ​ តែខាងរថយន្ត​អត់​ព្រម​ គឺសុំស្មើគ្នា​ ដោយសារ​តែការ​សម្រប​សម្រួល​គ្នា​អត់ត្រូវ​អាងអំនួតរៀងខ្លួន រថយន្ត​និងម៉ូតូ​ត្រូវបានសមត្ថកិច្ច​ ធ្វើ​ការ​វាស់វែងយកទៅ​រក្សាទុកនៅ​ការ​រិយាល័យ​ចរាចរណ៍​ជើង​គោក​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

RELATED ARTICLES