Wednesday, September 24, 2025
Homeព័ត៌មានជាតិគូស្នេហ៍១គូ ជួញដូរនិងប្រើប្រាស់ថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

គូស្នេហ៍១គូ ជួញដូរនិងប្រើប្រាស់ថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលល្បាតប្រទះឃើញគូសង្សា២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FD-៧៧០៤ ស៊េរីឆ្នាំ២០១៥ មានការសង្ស័យហៅឈប់ តែជនសង្ស័យព្យាយាមបើករត់ ត្រូវកម្លាំងយើងឃាត់និងរកឃើញថ្នាំក្រាមសថ្លា១កញ្ចប់ធំ កាលវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខដីឡូត៍គ្មានលេខ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនសង្ស័យទី១ មានឈ្មោះ រុន គីមស្រស់ ហៅគីមលី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជួញដូរគ្រឿងញៀន) ជាអ្នកបើកម៉ូតូឌ្រីមសង់ សេ១២៥ ឌុបមិត្តស្រីមានឈ្មោះ កាន់ សិរីសោភា ភេទស្រី ហៅនី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ប្រើប្រាស់គ្រឿងញៀន) បានសារភាពថា ខ្លួនទិញថ្នាំញៀនពីបុរសផ្សេងមិនស្គាល់ឈ្មោះនៅម្ដុំបឹងត្របែក ខណ្ឌចំការមន ក្នុង១កញ្ចប់ធំ តម្លៃ២០មឺុនរៀល ដើម្បីយករំលែកជក់ ប្រើប្រាស់ជាមិត្តភក្តិ តែពេលជិះតាមផ្លូវត្រូវសមត្ថកិច្ចឃាត់តែម្ដង។

លោក អ៊ុន ប៊ុណ្ណា នាយប៉ុស្តិ៍ស្ដីទីនគរបាលរដ្ឋបាលក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថាដោយមុនធ្វើការឃាត់ខ្លួនបុរសគូស្នេហ៍២នាក់ កម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបានមកដល់ចំណុចកើតហេតុខាងលើ ប្រទះឃើញបុរសដឹកនារីម្នាក់ពីក្រោយឃើញសមត្ថកិច្ចយើងព្យាយាមបើកម៉ូតូរត់គេច តែត្រូវសមត្ថកិច្ចដេញឃាត់បានពេលរត់បាន៥០ម៉ែត ហើយឆែកត្រួតពិនិត្យលើខ្លួនប្រាណ តែរកមិនឃើញអ្វីទេ តែនៅក្បែរម៉ូតូជនសង្ស័យមានថ្នាំក្រាមសថ្លាចំនួន១កញ្ចប់ធំ សង្ស័យមានសារធាតុញៀន ហើយកម្លាំងយើងឃាត់ជនសង្ស័យទាំង២នាក់ យកមកសាកសួរនាំនៅប៉ុស្តិ៍ ។

សមត្ថកិច្ចបន្តថា ក្រោយពីសាកសួរនាំរួច បុរសជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀន១កញ្ចប់ តម្លៃ២០មឺុនរៀល ហើយយកមករំលែកជក់ប្រើប្រាស់ និងជាមួយមិត្តភក្តិ តែមកដល់តាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់ជាប់ ហើយចំណែកមិត្តស្រីជនសង្ស័យបានធ្វើតេសមានសារធាតុញៀនឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងធ្វើការដកហូតវត្ថុតាង រួមមានក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញឿន) ០១កញ្ចប់ថង់ធំល្មម, ម៉ូតូ០១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FD-៧៧០៤ ស៊េរី២០១៥ ទូរស័ព្ទចំនួន២គ្រឿង ម៉ាកអាហ្វូនហ្វាយ និងម៉ាកណូគារ របស់ជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

RELATED ARTICLES