Wednesday, September 24, 2025
Homeព័ត៌មានជាតិចេញពីផឹកស៊ីស្រវឹង ជិះម៉ូតូបុករថយន្តរងរបួស២នាក់

ចេញពីផឹកស៊ីស្រវឹង ជិះម៉ូតូបុករថយន្តរងរបួស២នាក់

ភ្នំពេញ៖ រថយន្ត​ហាយឡែនឌ័រ​មួយគ្រឿង ​បាន​បើកត្រឡប់ក្រោយ​ខ្វះការប្រុង​ប្រយ័ត្ន ក៍ស្រាប់តែមាន​បុរស​២នាក់​ ចេញ​ពី​ផឹកស៊ី​ស្រវឹង​ទោរទន់​ បានជិះម៉ូតូ​ជ្រុលទៅបុក​ពីក្រោយរថយន្ត​ ពេញទំហឹង​ បណ្តាល​ឲ្យអ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​  ​ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​៩និង៥០នាទីយប់​ ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៧​ ចំណុចផ្លូវ​២៧១​ កែងនិង​ផ្លូវ​៤៨០​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។

តាមប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​គេបានឃើញ​ស្ត្រី​ចំនួន​៤នាក់​ រួមទាំង​ក្មេងប្រុសម្នាក់​បានបើក​រថយន្តម៉ាកហាយ​លែនឌ័រ​ ពណ៌ស​​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AL-2257 បានធ្វើដំណើតាមផ្លូវ​២៧១​ ក្នុងទិសដៅ​ពី​ត្បូងទៅជើង​ ខណៈមកដល់​ចំណុចកើត​ បានបត់ឆ្វេង​ត្រឡប់ក្រោយ​ ខណៈពេល​រថយន្ត​បត់បានពាក់​កណ្ដាល​ផ្លូវ​ ក៍ស្រាប់​តែ​បុរស​២នាក់​ មិនដឹងថាចេញ​ពីផឹកស៊ីនៅទីណានោះ​ទេ​ ​បាន​ជិះម៉ូតូ​ម៉ាក​ MD ពណ៌ក្រហម​ ​ពាក់ស្លាកលេខ​ភ្នំពេញ​ 1CG-8640 ធ្វើដំណើរតាមផ្លូវ​២៧១​ ក្នុង​ទិសដៅ​ស្របគ្នា​ តែខាងម៉ូតូ​បានជិះ​នៅ​ចំណីផ្លូវ​របស់​គេ​ម្ខាងទៀត​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹងបានជ្រុល​ទៅ​បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង​ បណ្តាលឲ្យបើក​ម៉ូ​តូ​រងរបួស​ដាច់​មុខដាច់មាត់​និង​ពក​ក្បាល​សន្លប់ស្តូកស្តឹង​ មួយ​សន្ទុះ​ ក៍ដឹងខ្លួនវិញ​ ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​ស្រាល​ បានរត់គេច​ខ្លួន​បាត់​ ។ ដោយឡែក​ខាងរថយន្ត​រងការខូចខាត​បែក​ស្តុបខាង​ក្រោយចំហៀង​ខាង​ឆ្វេង​ និង​កាង​ខាង​ក្រោយ​បន្តិច។

​ក្រោយពេលកើតហេតុ​ ភាគី​ទាំង​សងខាង​ បានធ្វើការ​សម្រប​សម្រួលគ្នា​ ដោយខាង​រថយន្ត​បានសង​ទៅខាង​ម៉ូតូ​ ចំនួន​២០ដុល្លារ ​ដើម្បី​បញ្ចប់រឿង​៕

RELATED ARTICLES