Wednesday, September 24, 2025
Homeព័ត៌មានជាតិសង្ស័យប្រចណ្ឌ ឃើញឌុបនារីធ្វើការជាមួយគ្នា យកដុំថ្មដេញតាមគប់បែកក្បាលម្នាក់

សង្ស័យប្រចណ្ឌ ឃើញឌុបនារីធ្វើការជាមួយគ្នា យកដុំថ្មដេញតាមគប់បែកក្បាលម្នាក់

ភ្នំពេញ ៖ ចេញពីធ្វើការជិះម៉ូតូមួយគ្រឿងគ្នា៣នាក់ ក្នុងនោះមានស្រីម្នាក់ត្រូវជនដៃដល់មួយក្រុម ​ដេញតាមគប់នឹងដុំថ្ម បណ្តាលឲ្យបែកក្បាលម្នាក់ កាលពីវេលាម៉ោង​៦និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន
ជ័យ។

ជនរងគ្រោះមានឈ្មោះ សឹង បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករកាត់ដេររោងចក្រ  ស្នាក់នៅភូមិម្តុំចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ​បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុ បានចេញពីធ្វើការរោងចក្រជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ​ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Gi-2816 ជិះគ្នា៣នាក់ ប្រុស២នាក់ និងស្រ្តីម្នាក់ បានវិលត្រឡប់ទៅផ្ទះវិញ ខណៈ​មកដល់ដីទួល ក៏ស្រាប់តែលេចមុខក្រុមក្មេងស្ទាវបានចេញមកស្ទាក់ ហើយយកដុំថ្ម២ដុំទៅ៣ដុំគប់មកលើជនរងគ្រោះម្នាក់ដែលអង្គុយខាងក្រោយ បណ្តាលឲ្យបែកក្បាលហូរឈាម ហើយជនបង្កបាននាំគ្នាគេចខ្លួនបាត់ស្រមោល។

តាមប្រភពដដែលបានបន្តថា ជនរងគ្រោះបានស្គាល់មុខជនដៃដល់ជា​ក្រុមក្មេងស្ទាវចំនួន២នាក់ ចំណែកឯម្នាក់មិនបានស្គាល់​ឡើយ ហើយជនដៃដល់ធ្លាប់ស្គាល់ស្រ្តីម្នាក់ដែលជិះជាមួយជនរងគ្រោះនោះ ធ្វើការជាមួយគ្នា និងធ្លាប់និយាយគ្នាលេងកន្លងមក ហើយសង្ស័យជនដៃដល់ប្រចណ្ឌឃើញស្រ្តីខាងលើជិះម៉ូតូជាមួយជនរងគ្រោះ ទើបជនដៃដល់យកដុំថ្មគប់បែបនេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ជនដៃដល់គេច​ខ្លួនទៅបាត់អស់ហើយ ​ក៍ដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ និងឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនក្មេងស្ទាវជនដៃដល់ចាត់ការតាមច្បាប់ ៕

RELATED ARTICLES