Wednesday, September 24, 2025
Homeព័ត៌មានជាតិក្មេងស្ទាវដេញវាយគ្នាតាមដងផ្លូវ ត្រូវសមត្ថកិច្ចក្របួចបាន៥នាក់

ក្មេងស្ទាវដេញវាយគ្នាតាមដងផ្លូវ ត្រូវសមត្ថកិច្ចក្របួចបាន៥នាក់

ភ្នំពេញ៖ ​ក្មេងស្ទាវចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពី​ដេញវាយគ្នាតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩​យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ១១៩ កែងនិងផ្លូវ២១២ ស្ថិតក្នុងសង្កាត់ផ្សារដើមគ​ ខណ្ឌទួលគោក។

មេងស្ទាវទី១ មានឈ្មោះ ធិន ចំរើន ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ ស្នាក់នៅភូមិ៨ សង្កាត់ផ្សាដើមគ ខណ្ឌទួលគោក ទី២ មានឈ្មោះ ជា ដារុង ភេទប្រុស អាយុ១៩ឆ្នាំ មុខ​របរកម្មករនៅឃ្លាំងអេតចាយ ស្នាក់ភូមិ៩ ផ្សារដើមគ​ ខណ្ឌទួលគោក ​ទី៣ មានឈ្មោះ ជូវ ហឹននាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ៩ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក ទី៤ មានឈ្មោះសុខ វណ្ណដេត ភេទប្រុស អាយុ១៩ឆ្នាំ កម្មករនៅឃ្លាំងអេតចាយ ស្នាក់ភូមិ៩ ផ្សារដើមគរ ខណ្ឌទួលគោក និងទី៥ មានឈ្មោះ សុខតាយ ភេទប្រុស អាយុ២៣ឆ្នាំ កម្មករសំណង់ ស្នាក់នៅម្តុំស្តុបណូគា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុក្មេងស្ទាវខាងលើបានឈ្លោះប្រកែកគ្នាជាមួយនិងក្មេងស្ទាវមួយក្រុមទៀត ដែលមានគ្នាបួនប្រាំនាក់ រហូតឈានទៅដល់ការវាយតបគ្នាបង្កឲ្យភ្ញាក់ផ្អើល។ ​ភ្លាមៗនោះ​ ប្រុសពីរនាក់ដែលរស់នៅក្បែរនោះ បានចូលមកឃាត់ ក៏ត្រូវបានក្មេងស្ទាវទាំងនោះ វាយបណ្តាលឲ្យរបួសបន្តិចបន្តួច ត្រូវកម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនក្មេងស្ទាវចំនួន៥នាក់ ចំណែកឯក្មេងស្ទាវមួយក្រុមទៀត បានរត់គេចខ្លួនបាត់ស្រមោលអស់ ក្រោយមកសមត្ថកិច្ចបាននាំខ្លួនក្មេងស្ទាវខាងលើ រួមបុរសរងគ្រោះពីរដែលបានចូលទៅឃាត់ ទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ ។

ក្រោយពេលកើតហេតុបុរសរងគ្រោះទាំងពីរនាក់ មិនបានដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែអោយសមត្ថកិច្ចធ្វើការអប់រំណែនាំ និងហៅឪពុកម្តាយក្មេងស្ទាវទាំង៥នាក់នោះ ឲ្យមកធានាយកពួកគេត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES