Wednesday, September 24, 2025
Homeព័ត៌មានជាតិសាលាខណ្ឌដូនពេញ ចាប់ស្ត្រីរកស៊ីផ្លូវភេទបាន៤នាក់ យកទៅអប់រំ

សាលាខណ្ឌដូនពេញ ចាប់ស្ត្រីរកស៊ីផ្លូវភេទបាន៤នាក់ យកទៅអប់រំ

ភ្នំពេញ៖ សាលាខណ្ឌដូនពេញ បានចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ដែលឈរ​នៅរង្វង់មូលវត្តភ្នំ បានចំនួន៤នាក់ យកទៅធ្វើការអប់រំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៩​យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥១ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ស្ត្រីរកស៊ីផ្លូវភេទទី១ មានឈ្មោះ សុជាតា អាយុ២៨ឆ្នាំ ​ស្នាក់នៅមិនពិតប្រាកដ ទី២ មានឈ្មោះ ណារី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៣ មានឈ្មោះ​ម៉េង ដាវិន អាយុ៣៨ឆ្នាំ ស្នាក់នៅផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងទី៤ ​មានឈ្មោះ ម៉េង ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់​ផ្សារចាស់ ខណ្ឌដូនពេញ ត្រូវជាកូនរបស់ឈ្មោះ ម៉េង ដាវិន ។

តាមប្រភពព័ត៌មានពីខាងមន្ត្រីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា  ស្ត្រីរកស៊ីផ្លូវខាងលើនេះតែងតែលួចបន្លំលុយ របស់ភ្ញៀវដែលមករកសេវាផ្លូវភេទ និងបង្កភាពអសន្តិសុខ ឆក់ និងប្លន់នៅចំណុចរង្វង់មូលវត្តភ្នំ ទើប​លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ​ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទបានចំនួន៤នាក់ យកទៅសាលាខណ្ឌដូនពេញ ចំណែកស្រ្តី​ផ្សេង​ទៀតបានរត់គេចខ្លួនអស់ ។

ស្រ្តីរកស៊ីផ្លូវភេទដែលឃាត់បានទាំង៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចយកទៅកែប្រែ អប់រំ ៕

RELATED ARTICLES