Wednesday, September 24, 2025
Homeព័ត៌មានជាតិសុំចូលធ្វើការក្នុងការ៉ាស់វិញបាន២ថ្ងៃ លួចរថយន្តគេផ្ញើទៅបាត់

សុំចូលធ្វើការក្នុងការ៉ាស់វិញបាន២ថ្ងៃ លួចរថយន្តគេផ្ញើទៅបាត់

ភ្នំពញ៖ ថៅកែម្ចាស់ការ៉ាស់សាំងយីហោ ឃាង មាស បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចទួលសង្កែ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីកម្មករលាងឡានរបស់ខ្លួនលួចយករថយន្តមួយគ្រឿងដែលគេផ្ញើទៅបាត់ កាលពីវេលម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងការ៉ាស់សាំងយីហោ ឃាង មាស ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ថៅកែម្ចាស់ការ៉ាស់រងគ្រោះដែលត្រូវកម្មកររបស់លួចឡានយកទៅបាត់នោះ មានឈ្មោះហេង ឃាង ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរពាណិជ្ជករ​ ស្នាក់នៅផ្ទះលេខ៨៦០ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។ ម្ចាស់រថយន្តដែលគេលួចយកទៅបាត់នោះ មានឈ្មោះឈឹ មុនណារានិងមានទីលនៅខណ្ឌដង្កោ ហើយរថយន្តដែលកូនចៅលួចយកទៅបាត់នោះ ម៉ាក TOYOTA កាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2I-6962។ ចំណែកឯជនសង្ស័យដែលលួចយករថយន្តខាងលើនេះ មានឈ្មោះតាំង វ៉ាន់ស៊ុត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងការ៉ាស់កើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ ។

ប្រភពពីថៅកែម្ចាស់ការ៉ាស់រងគ្រោះ បានឲ្យដឹងថា រយៈពេលកន្លងមកថ្មីៗនេះ ជនសង្ស័យធ្លាប់បានចូលធ្វើការងារនៅក្នុុងការ៉ាស់ខាងលើ បានរយៈពេល១ខែ ហើយក៏សុំឈប់ពីការងារបើកប្រាក់ខែរួចបាន៣ថ្ងៃ ក៏សុំចូលធ្វើការងារវិញ បានតែ២ថ្ងៃ ក៏លួចយករថយន្តមួយគ្រឿងដែលគេផ្ញើនោះ យកជិះទៅបាត់។​

ម្ចាស់ការ៉ាស់បានបន្តឲ្យដឹងទៀតថា នៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៧ រូបគាត់បានក្រោកពីដំណេកហៅជនសង្ស័យ រួមនិងកម្មករផ្សេងទៀត ឲ្យក្រោកចាក់សោបើករបងការ៉ាស់ ដើម្បីរៀបចំបើកការ៉ាស់ ដោយឲ្យជនសង្ស័យបើករយែរថយន្តខាងលើ (រថយន្តបាត់) យកមកទុកនៅខាងមុខការ៉ាស់ រង់ចាំម្ចាស់មកយកដូចសព្វដង ខណៈនោះជនសង្ស័យមានឱកាសល្អ ក៏បើករថយន្តចេញបាត់ ។

ក្រោយកើតហេតុម្ចាស់ការ៉ាស់ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ ឲ្យជួយអន្តរាគមន៍ និងស្រាវជ្រាវស្វែករកចាប់ខ្លួួនជនសង្ស័យយកមកផ្តន្ទាទោសឲ្យខាងតែបាន៕

RELATED ARTICLES