Wednesday, September 24, 2025
Homeព័ត៌មានជាតិស្ត្រីជនជាតិកូរ៉េម្នាក់ បើករថយន្តចុះកំពង់ដរ ច្រឡំជាន់ហ្គែរ ជ្រុលធ្លាក់ចូលទឹកទន្លេស្លាប់

ស្ត្រីជនជាតិកូរ៉េម្នាក់ បើករថយន្តចុះកំពង់ដរ ច្រឡំជាន់ហ្គែរ ជ្រុលធ្លាក់ចូលទឹកទន្លេស្លាប់

ភ្នំពេញ ៖ ​ស្ត្រីម្នាក់ជាជនជាតិកូរ៉េម្នាក់​ បើករថយន្តចុះកំពង់ដរទៅបង្រៀនសិស្សនៅព្រះវិហារគ្រឹស្ត នៅ​ស្រុក​ខ្សាច់កណ្តាល ច្រឡំជាន់ហ្គែរថាជាហ្រ្វាំង បណ្តាលឲ្យរថយន្តហោះចូលក្នុងទឹកទន្លេ ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ ចំណុចកំពុងដរស្វាយជ្រុំ ស្ថិតនៅក្នុងភូមិ៣​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ។

ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះគឹម មៀងស៊ុក ភេទស្រី អាយុ៦៧ឆ្នាំ ជាជនជាតិកូរ៉េ  មុខរបរជាប្រធានមណ្ឌលសាសនាគ្រឹស្តព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្នាក់នៅបុរីសាន់វ៉េ សង្កាត់បឹងកក់២ ខណ្ឌទួលគោក បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Q-1165 ។

​សាក្សីជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលដែលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយស្ត្រីម្នាក់ជាជនជាតិកូរ៉េ បានបើកចុះកំពង់ដរស្វាយជ្រុំ គោលបំណងទៅបង្រៀនកូនសិស្សនៅឯវិហារសាសនាគ្រឹស្ត នៅព្រែកតាកូវ
ខណៈពេលដែលគាត់បើករថយន្តចុះដើម្បីឆ្លងទូកដរ បានប៉ះនឹងខ្សែកាបទូកដែលធ្វើចងនៅពីមុខ ធ្វើរៀងដូចជាសាឡាងសម្រាប់ឲ្យរថយន្តបើកឡើងទៅលើទូកដនោះ ឡើងអត់រួច ធ្វើឲ្យស្រ្តីជាអ្នកបើករថយន្ត​ច្រលំជាន់ហ្គែរថាជាហ្រ្វាំង ​ជ្រុល​ធ្លាក់ក្រឡាប់ចូលក្នុងទឹកទន្លេបាត់ទាំង​រថយន្តនិងអ្នកបើកជាប់ក្នុងរថយន្តជាង២ម៉ោង ទម្រាំសមត្ថកិច្ចមុជទឹកចុះរាវរក​ឃើញ ហៅរថយន្តស្ទូចយកមកស្ទូចរថយន្តចេញពីក្នុងទឹកឡើងមកលើគោកជាប់អ្នកបើកបរ​ជាប់នៅក្នុងរថយន្តធ្វើឲ្យកូនសិស្សជាច្រើននាក់ មកដល់យំសោកបោកខ្លួនស្តាយ​ស្រណោះអ្នកគ្រូ​ជាមនុស្សល្អ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសាច់ញាតិដឹកយកទៅដំកល់នៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្តវិញត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ៕

RELATED ARTICLES