Wednesday, September 24, 2025
Homeព័ត៌មានជាតិនារីម្នាក់ផឹកស្រាស្រវឹង រត់ទៅលោតពីលើស្ពានអាកាសស្ទឹងមានជ័យ សង្ស័យមានវិបត្តិស្នេហា

នារីម្នាក់ផឹកស្រាស្រវឹង រត់ទៅលោតពីលើស្ពានអាកាសស្ទឹងមានជ័យ សង្ស័យមានវិបត្តិស្នេហា

ភ្នំពេញ ៖ ​នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិស្នេហា ពេលផឹកស្រាស្រវឹង​ទោរទន់​បាន​រត់​ឡើង​ទៅ​ស្ពានអាកាស​​ស្ទឹងមានជ័យ ​ផ្លោះជាន់លើបង្កាន់ដៃស្ពានបម្រុងលោតសម្លាប់ខ្លួន​ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួយ​ឃាត់​ទាន់​ បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​១១យប់​ ថ្ងៃទី​២៧​ ខែសីហា​ ឆ្នាំ​២០១៧​ នៅ​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ផ្លូវ​២៧១​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​  ។

នារី​ដែលបម្រុង​លោត​សម្លាប់​ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ស្នាក់នៅ មិនប្រាកដ។

 

តាម​សម្តី​បងប្អូន​ប្រជាពលរដ្ធ​ដែល​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ ពួក​គាត់បានធ្វើដំណើរតាមផ្លូវឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ​ស្រាប់តែ​ឃើញ​នារី​ម្នាក់បានស្រែកយំរវើ​រវាយ​ ហើយ​បានកាន់​បង្កាន់ដៃ​ស្ពានឡើងលើបង្កាន់ដៃស្ពាន គោលបំណង​លោត​សម្លាប់​ខ្លួន​ ខណៈ​ពេលនោះ​ ពួក​គាត់​​បាននាំ​ជួយ​និយាយ​លួងលោម​ ហើយ​បាន​ស្ទុះ​ទៅ​ចាប់​នារី​រូប​នោះ​ អោយ​ចុះ​ពី​លើ​បង្កាន់ដៃ​ស្ពាន​មកក្រោមវិញ​ ។

​​ប្រភពដដែល​បានបន្ត​ទៀតថា​ បន្ទាប់​ពី​ឃាត់​នារី​រូប​នោះ​ក្នុង​ខ្លួន​របស់​នាង​មាន​ធំក្លិនស្រាហួងហើយ​ពួកគាត់​បានផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​ឲ្យចុះមក​មើល​ ខណៈពេលនោះ​សមត្ថកិច្ច​មក​ដល់​ ក៍ស្រាប់តែ​មាន​បុរសចំណាស់​ម្នាក់បាន​អះអាង​ថា​ជាឪពុក​ ​បាន​មកជួយ​និយាយ​លួងលោម​ឲ្យ​នារីម្នាក់នោះ​ស្ងប់​អារម្មណ៍​ រួចហើយបាន​បី​យកទៅ​ផ្ទះ​បាត់នៅក្បែរនោះ​​ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចសង្ស័យថា មានវិបត្តិស្នេហា ទើបធ្វើឲ្យនារីខាងលើ ផឹកស្រាស្រវឹង ហើយមានបំណងរត់ទៅលោតពីលើស្ពានអាកាសស្ទឹងមានជ័យសម្លាប់ខ្លួនបែបនេះ ៕

RELATED ARTICLES