Wednesday, September 24, 2025
Homeព័ត៌មានជាតិឃាត់ខ្លួនគូសង្សារ សម្ងំប្រើប្រាស់ថ្នាំញៀនក្នុងបន្ទប់ជួល

ឃាត់ខ្លួនគូសង្សារ សម្ងំប្រើប្រាស់ថ្នាំញៀនក្នុងបន្ទប់ជួល

ភ្នំពេញ : សមត្ថកិច្ចនគរបាលចុះបង្រ្កោបជនសង្ស័យ២នាក់ ជាគូសង្សារ ពួនសម្ងំប្រើប្រាស់ថ្នាំញៀនក្នុងបន្ទប់ជួល ហើយត្រូវប្រជាពលរដ្ឋបានរាយការណ៍ សមត្ថកិច្ចបានចុះឃាត់មនុស្ស និងថ្នាំញៀន១ញ្ចប់តូច សង្ស័យមានសារធាតុញៀន កាលវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី១ មានឈ្មោះ ង្វៀង យាំុងទី ភេទប្រុស អាយុ៣៦ឆ្នាំជាតិវៀតណាម មុខរបរជាងតោនរថយន្ត ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ធ្លាប់ប្រើប្រាស់ថ្នាំញៀនជិត១ឆ្នាំ ជនសង្ស័យទី២ មានឈ្មោះ ធៀវ រ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការហាងម៉ាស្សាកោសជប់ ស្នាក់នៅកន្លែងធ្វើការធ្លាប់ប្រើប្រាស់ថ្នាំញៀនជិត១ឆ្នាំ ដោយមុនសមត្ថកិច្ចឃាត់ខ្លួនបាននារីជាសង្សារ ឲ្យលុយខ្លួន២មឺុនរៀល យកទៅទិញថ្នាំញៀន១កញ្ចប់តូច យកមកទុកជក់ ហើយពេលទិញញៀនបានហើយ ក៏មកដល់បន្ទប់ជួលវិញរៀបចំជក់គ្រឿងញៀនស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្ដង។

សមត្ថកិច្ចបានបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យមកសាកសួរនាំ ហើយជនសង្ស័យបានឆ្លើយទទួលស្គាល់ថ្នាំម្សៅក្រាមសថ្លាចំនួន១កញ្ចប់ថង់តូច ក្នុងបន្ទប់ជួល និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនរបស់ខ្លួនពិតប្រាកដមែន និងធ្វើការដកហូតវត្ថុតាង រួមមានម្សៅក្រាមសថ្លា១កញ្ចប់ថង់តូច សង្ស័យមានសារធាតុញៀន ឧបករណ៍សម្រាប់ជក់ប្រើប្រាស់គ្រឿងញៀនចំនួន២កំប្លេ និងដែកកេះ៧ អាយកូមចំនួន៣ កន្រ្តៃចំនួន២ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕

RELATED ARTICLES