Wednesday, September 24, 2025
Homeព័ត៌មានជាតិរថយន្តកុងតឺន័របត់ស្តាំបុកដំបូលសំយ៉ាបផ្ទះប្រជាពលរដ្ឋ សង២០០ដុល្លារ

រថយន្តកុងតឺន័របត់ស្តាំបុកដំបូលសំយ៉ាបផ្ទះប្រជាពលរដ្ឋ សង២០០ដុល្លារ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រដឹកទំនិញមកពី​កំពង់សោម យកមកទម្លាក់​នៅម្តុំផ្សារតាប៉ាង ​មកដល់ចំណុចផ្លូវបត់ស្តាំអត់ផុត ដោយសារមានរថយន្ត២គ្រឿង ចតនៅតាមចិញ្ចើមផ្លូវ រថយន្តកុងតឺន័របានបើកថយក្រោយបន្តិច ដើម្បីបត់ម្តងទៀត ធ្វើឲ្យបុកដំបូលសំយ៉ាបផ្ទះប្រជាពលរដ្ឋ​​ ធ្វើឲ្យខូចខាត តែមិនមានរងរបួសទេ ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៤៤ កែងផ្លូវ៤៩ នៅចំណុចម្តុំផ្សារតាប៉ាង ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-4819 ដឹកទំនិញមកពីកំពង់សោម យកមកទម្លាក់​នៅម្តុំផ្សារតាប៉ា​ង បានធ្វើដំណើរតាមបណ្តោយផ្លូវ១៤៤ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុបានបត់ស្តាំទៅតាមផ្លូវ៤៩ ប៉ុន្តែបត់អត់កើតដោយ​សារ​តែមានរថយន្តនៅពីមុខចំនួន២គ្រឿងទៀត ដែលចតនៅតាមចិញ្ចើមផ្លូវ ទើបរថយន្ត​កុង​​តឺន័របានបើកថយក្រោយបន្តិច ដើម្បីបត់ម្តងទៀត ខណៈពេល​បើកថយក្រោយមិន​បាន​ប្រយ័ត្ន​ ក៏ជ្រុលទៅបុក​ដំបូលសំយ៉ាបផ្ទះខាងមុខ បណ្តាលឲ្យបាក់អស់មួយដុំ ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការចរចាគ្នា ដោយខាងរថយន្តកុងតឺន័រសងខាងម្ចាស់ដំបូលផ្ទះ ចំនួន200$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

RELATED ARTICLES