Wednesday, September 24, 2025
Homeព័ត៌មានជាតិប្រជាពលរដ្ឋពលរដ្ឋប្រមាណ៦២នាក់ មកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ប្តឹងអង្គការសមធម៌កម្ពុជា

ប្រជាពលរដ្ឋពលរដ្ឋប្រមាណ៦២នាក់ មកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ប្តឹងអង្គការសមធម៌កម្ពុជា

ភ្នំពេញ : ប្រជាពលរដ្ឋប្រមាណ៦២នាក់ យកពាក្យបណ្ដឹងមកដាក់នៅក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍ឈប់ឲ្យអង្គការសមធម៍កម្ពុជា លូកដៃរឿងការតវ៉ាទំនាស់ដៃធ្លីបន្តទៀត កាលវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រសួងមហាផ្ទៃ តាមផ្លូវព្រះនរោត្ដម ក្រុម៧៤ ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក ម៉ៃ ម៉េន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិសួយ បានប្រាប់ថា ពួកគាត់ប្រមាណ៦២នាក់មកពីភូមិដំបងវេញ ភូមិចំនាប់ ភូមិស្រែកិន  ភូមិច្រកទៀក ឃុំសង្កែសាទប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្ដឹង២កន្លែង គឺនៅក្រសួងមហាផ្ទៃ និងសហភាពអឺុរ៉ុប តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ប្ដឹងអង្គការសមធម៍កម្ពុជា ពីបទឆបោកឲ្យមានការើសអើង ហេីយញុះញង់ប្រជាពលរដ្ឋឲ្យមានការជ្រួលប្របល់ពីបញ្ហាការតវ៉ាបញ្ហាដីធ្លី ព្រោះអង្គនេះមិនបានជួយប្រជាពលរដ្ឋដោយទឹកចិត្តទេ ទើបផ្ដាច់ការទំនាក់ទំនងពឹងពាក់ទុកឲ្យប្រជាពលរដ្ឋតវ៉ាវិវាទដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ដោយខ្លួនឯងបានហើយ ទើបនាំគ្នាតវ៉ានិងយកពាក្យបណ្ដឹងឲ្យខាងសហភាពអឺរ៉ុប និងក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ដល់ពួកគាត់ជាប្រជាពលរដ្ឋផងដែរ។

លោកម៉ៃ ម៉េន បានបន្តថា ក្នុងការដាក់ពាក្យបណ្ដឹងទាំង២កន្លែង ដោយសារតែអង្គការសម ធម៍កម្ពុជានេះ មិនឲ្យប្រជាពលរដ្ឋធ្វើការចរចាជាមួយក្រុមហ៊ុនដែលយកដីមកអភិវឌ្ឍន៍ជាសាលារៀន និងសាកលវិទ្យាល័យ គឺអង្គការធ្វើនេះនាំមកនៅការខាតបង់យ៉ាងធ្ងន់ធ្ងរ ដូចជាបាត់បង់ការងារ និងផលប្រយោជន៍ផ្សេងៗទៀត ហើយសង្ឃឹមថា នឹងអាចឆាប់ដោះស្រាយជាមួយអង្គការឆាប់ចប់ បើមិនដូច្នេះ គឺការដោះស្រាយនិងទាមទារតវ៉ាដីធ្លី មិនដឹងពេលណាដោះស្រាយបានទេ ហើយក៏សូមអំពានាវដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានដ៏ខ្ពស់ខ្ពស់មេត្តាជ្រាបផង ក្រោយពីដាក់ពាក្យបណ្ដឹងនៅរសៀលនេះ ពួកគាត់ត្រឡប់ទៅស្រុកភូមិវិញ រង់ចាំទទួលដំណឹងការដោះស្រាយតាមក្រោយទៀត៕

RELATED ARTICLES