Wednesday, September 24, 2025
Homeព័ត៌មានជាតិនគរបាលប្រឆាំងជួញដូរមនុស្ស ចុះបង្ក្រាបទីតាំងកោសជប់ម៉ាស្សា ឃាត់ខ្លួនស្រ្តី៦នាក់

នគរបាលប្រឆាំងជួញដូរមនុស្ស ចុះបង្ក្រាបទីតាំងកោសជប់ម៉ាស្សា ឃាត់ខ្លួនស្រ្តី៦នាក់

ភ្នំពេញ ៖ ស្រ្តីម៉ាស្សាចំនួន៦នាក់ ក្នុងនោះមានម្ចាស់ផ្ទះម្នាក់ផងដែរ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះម៉ាស្សាយីហោ ពន្លឺ១៦៨ តាមផ្លូវបេតុង ក្រុម៦ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមការសម្របសម្រួលពីលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីស្រាវជ្រាវ រហូតដល់ចុះបង្ក្រាបឃាត់ខ្លួនស្រ្តី៦នាក់ ក្នុងនោះ ម្ចាស់ផ្ទះ ម្នាក់ឈ្មោះញ៉ែត មុំ ភេទស្រី អាយុ៤៥ឆ្នាំ មេការគ្រប់គ្រង ស្នាក់នៅផ្ទះខាងលើ ។

ក្រុមស្រ្តីទាំង៦នាក់ ក្រោយពីឃាត់ខ្លួនបានក្នុងបទសង្ស័យប្រព្រឹត្តសញ្ចាកម្ម បម្រើសេវាផ្លូវភេទ ហើយនាំទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ និងបន្តនីតិវិធី ៕

RELATED ARTICLES