ភ្នំពេញ ៖ យុវជន២នាក់ ផ្ទុះសង្រ្គាមសម្តីរឿងស្រីម្នាក់ជាអ្នកបបួល លុះព្រមព្រៀងបែរជាទៅជាមួយម្នាក់ទៀត ទើបកើតជាកំហឹង ទីបំផុត ស្រីរត់គេចបាត់ អត់លិទ្ធទាំងពីរនាក់ បានត្រឹមប៉ូលីសសួរនាំ មិនចង់ឲ្យខ្មាស់ សូមទោសចាប់ដៃគ្នាទៅរៀងខ្លួន ហេតុការន៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅស្ថានីប្រេងឥន្ទនៈតូតាល់ មុខផ្សារសុិនជូរី ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនទាំង២នាក់ ខណៈដែលផ្ទុះជម្លោះរឿងដណ្តើមស្រី មិនត្រូវបានប្រាប់ឲ្យស្គាល់ឈ្មោះឡើយ តាមអ្វីដែលអ្នកទាំងពីរជជែក បន្ទាប់ពីយុវជនម្នាក់ចូលផឹកសុីនៅក្នុងហាងម្តុំទីក្រុងអង្គរ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ រហូតនឹកមានអារម្មណ៍ចង់បំពេញចំណង់តណ្ហាបបួលនិយាយត្រូវជាមួយនារីបម្រើការងារក្នុងហាង តែរង់ចាំចប់ម៉ោងការងារ ទើបខាងស្រី អាចទៅជាមួយបាន ហេតុតែស្រីម្នាក់ ធ្វើឲ្យយុវជនម្នាក់ពាក់អាវសក្នុងរូប សុខចិត្តអង្គុយសំកុករង់ចាំចប់ម៉ោង តែផ្ទុយទៅវិញ នៅវេលាម៉ោង២និង៣០នាទីអធ្រាត្រ ក្រោយពីហាងបិទទ្វារ បែរជានារីដែលខ្លួនប៉ងនោះ ឡើងជិះម៉ូតូជាមួយយុវជនផ្សេងទៅវិញ (ម្នាក់ពាក់អាវខ្មៅក្នុងរូប) ដោយតូចចិត្តត្បិតខ្លួនខំអង្គុយរងចាំជាច្រើនម៉ោង ដោយសារតម្រូវការតណ្ហាខ្លួន បែរជាលទ្ធផលបានទៅអ្នកផ្សេង ខឹងចិត្តតាមរករឿងកើតទំនាស់ ប្រតាយប្រតប់ កើតសង្រ្គាមសម្តីតាមផ្លូវ តាំងពីមុខហាងរហូតដល់ស្ថានីយប្រេងតូតាល់ មុខផ្សារសុិនជូរី ប៉ូលិសល្បាតជួប ចូលសួរនាំ ខាងស្ត្រីរត់គេចខ្លួនបាត់ សល់តែយុវជនទាំង២នាក់ មើលមុខគ្នាឡេងឡង់ ។
តាមសម្តីយុវជនម្នាក់ពាក់អាវខ្មៅ បានឲ្យដឹងថា ខ្លួនធ្លាប់មានទំនាក់ទំនងជាមួយនារីខាងលើ ច្រើនដងមកហើយ នៅយប់កើតហេតុនេះ ខ្លួនមិនបានដឹងថា នារីខាងលើ ត្រូវបាន គេបបួលនាំទៅរួមមេត្រីឡើយ ក្រោយបញ្ចប់ម៉ោងការងារហាង រូបគេមកឌុបនាងបម្រុងទៅដេក បែរជាមានបុរសម្នាក់មករារាំង មិនឲ្យទៅវិញ ដូចទិញផ្តាច់មុខ កើតជាទំនាស់សម្តីមួយប្រាវ ទីបំផុតខាងស្រីរត់គេចទៅបាត់ អត់លិទ្ធទាំង២នាក់ ។
រឿងរ៉ាវយុវជនទាំង២នាក់ឈ្លោះរឿងដណ្តើមស្រីត្រូវបានបញ្ចប់ ក្រោយពីប៉ូលិសទៅសួរនាំ ដឹងសព្វរឿង ម្ខាងៗមិនហ៊ានប្តឹងគ្នា រឿងតណ្ហា ទើបសុំទោសគ្នាទៅវិញទៅមក ចាកចេញរៀងខ្លួន បញ្ចប់រឿង ៕