ក្រុម Freshie Girls & Boys ៧រូប បានលេចមុខព្រមគ្នា ក្នុងឈុតសម្លៀកបំពាក់ជាជានជាតិជប៉ុន ដែលបង្ហាញខ្លួននៅមុខហាងកាហ្វេ Amazon ផ្លូវកម្ពុជាក្រោម ក្បែរស្ដុបណានជីង នោះ បង្កឲ្យអ្នកដំណើរជាច្រើនបានចាប់អារម្មណ៍ជាខ្លាំង ដោយសារតែពួកគេឈរដោយមានកាន់បដាផ្ដល់រង្វាន់ដល់អ្នកមានសំណាង តាមរយៈការចាប់ឆ្នោតរបស់ Fan Café Amazon កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នោះ។
ក្រុម Freshie ទាំង៧រូបនោះ មានដូចជា ស្រីស្អាត Freshie Girl លេខ១ ប្រចាំឆ្នាំ២០១៧ កញ្ញាសុខ វិច្ឆរ៉ា ដែលគ្រងឈុតកូនក្រមុំជប៉ុន និងពិធីករលោកទ្រី តារាវុធ, សុខ វិសាល, ប្រាក់ លីហួរ, ជ័យ ភារុណ, រ៉ន ឌីណា និងអ៊ិន ម៉ូលីកា នោះត្រូវបានគេសរសើរថា ពួកគេមានរូបសម្រស់ស្អាត មិនចាញ់តារារបស់ថៃ ឡើយ។
ដោយឡែកការដែលស្រីស្រស់ប្រុសសង្ហាផ្ដល់កាដូដល់អ្នកមានសំណាងរបស់ Café Amazon នាថ្ងៃទី០៨ ខែកញ្ញានេះ ជាការប្រារព្ធលើកទី៣ហើយ បន្ទាប់ពីបានធ្វើលើកទី១ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដោយផ្ដល់សំណាងដល់អ្នកឈ្នះរង្វាន់២៥រូប និងលើកទី២ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។ ដោយឡែកការចាប់ឆ្នោតលើកទី៣ ដល់ក្រុមអ្នកគាំទ្រកាហ្វេ Amazon លើកទី៣នេះដែរ គឺជាការប្រារព្ធកម្មវិធីប្រូម៉ូសិនគម្រប់៥០សាខា កាហ្វេអាម៉ាហ្សូន ដោយលោកអ្នកគ្រាន់តែចំណាយ២ដុល្លារ ក្នុងការជាវភេសជ្ជៈពីហាងកាហ្វេអាម៉ាហ្សូននោះ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង១សន្លឹក ពីបុគ្គលិកដែលផ្ដល់នូវសេវាកម្មពីគ្រប់សាខាទាំង៥០ របស់កាហ្វេអាម៉ាហ្សូន ភ្លាម ហើយកម្មវិធីពិសេសនេះ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
ស្រីស្អាត Freshie Girl លេខ១ ប្រចាំឆ្នាំ២០១៧ សុខ វិច្ឆរ៉ា បានឲ្យដឹងថា ការចាប់រង្វាន់នៅថ្ងៃទី០៨ ខែកញ្ញានេះ គឺរង្វាន់មាន៣ប្រភេទ គឺរង្វាន់ទី១ កញ្ចប់ដំណើរទេសចរណ៍ ដ៏មហារីករាយ ដំណើរកម្សាន្ដទៅកាន់ប្រទេសជប៉ុនចំនួន២០រង្វាន់ ចំនួន២០រូប, រង្វាន់ទី២ នាឡិកាដៃដ៏ស្រស់ស្អាតដែលបានផលិតឡើងយ៉ាងពិសេស Amazon limited Edition ចំនួន១០រង្វាន់ និងរង្វាន់ទី៣ វត្ថុអនុស្សារីយ៍ដ៏ស្រស់ស្អាត Premium Gift ចំនួន២០រង្វាន់ផងដែរ។
ការចាប់រង្វាន់ផ្ដល់សំណាងក្រោមការទាក់ទាញខ្លាំងពីស្រីស្រស់ប្រុសសង្ហា Freshie ទាំង៧រូបនេះ ក្រោមការអញ្ជើញចូលរួមពីលោកពៅ សីហា តំណាងមកពីក្រុមហ៊ុនPTT Cambodia, កញ្ញាឡុង បូរ៉ានី តំណាងមកពី Café Amazon, លោកឆ័តស័យ សែងអារុណ នាយកផ្នែកទីផ្សារនិងលក់រាយ, លោកផៃធូន ផានបុណ្យ អគ្គនាយករងក្រុមហ៊ុន PTT Cambodia, និងលោកសុធន ឈូធៀន អគ្គនាយកក្រុមហ៊ុន PTT Cambodia ។
លោកបុណ្យកើដ ប្រធានក្រុមហ៊ុន BKA ដែលជាអ្នករៀបចំកម្មវិធីប្រកួតជ្រើសរើស Freshie នោះ ធ្លាប់ប្រាប់ថា លោកសប្បាយចិត្តណាស់ដែលមានពន្លកសិល្បៈល្បីៗជាច្រើនដួង បានចេញពី Freshie 80%ទៅហើយ នាពេលនេះ។ ដោយឡែកក្រុម Freshie ដែលជាប់កុងត្រាជាមួយក្រុមហ៊ុន គឺត្រូវតែធ្វើអ្វីទៅតាមលក្ខខណ្ឌកុងត្រាជាមួយគ្នា តែអ្នកផុតកុងត្រា គឺអាចធ្វើការសិល្បៈបានដោយសេរី។

ស្រីស្អាត សុខ វិច្ឆរ៉ា អាយុ១៦ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ទម្ងន់៤៨គីឡូ ដែលគ្រងតំណែងជា Freshie Girl លេខ១ ប្រចាំឆ្នាំ២០១៧នេះវិញ នាងជាសិស្សនៅវិទ្យាល័យព្រែកឯង ថ្នាក់ទី១១ ដែលមិនទាន់មានគូស្នេហ៍ឡើយ ហើយស្រីក្មេងរូបនេះសង្ឃឹមថា នាងនឹងអាចដើរតាមផ្លូវអតីត Freshie Girl រៀមច្បងជាតារាល្បីៗមួយចំនួន នាពេលអនាគត ខណៈដែលពេលនេះនាងកំពុងធ្វើសកម្មភាពជាមួយក្រុមហ៊ុនBKA ដូចជា ចូលរួមផ្ដល់សំណាងដល់អតិថិជនរបស់ Café Amazon នៅពេលនេះជាដើម៕