Thursday, September 25, 2025
Homeព័ត៌មានជាតិភ្លៀងធ្លាក់១មេធំ ជន់លិចផ្ទះប្រជាពលរដ្ឋ ខាងស្ថានីយបូមទឹក មិនជួយបូម

ភ្លៀងធ្លាក់១មេធំ ជន់លិចផ្ទះប្រជាពលរដ្ឋ ខាងស្ថានីយបូមទឹក មិនជួយបូម

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ មានមេឃភ្លៀងធ្លាក់មួយមេធំ បណ្ដាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមមាត់ប្រឡាយស្ថានីយបូមទឹកមាន២សង្កាត់ តាមផ្លូវ១០៥ សង្កាត់បឹងត្របែក ផ្លូវ៥០៨ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

កាលពីយប់មិញនេះ មានមេឃធ្លាក់មួយមេយ៉ាងធំនៅក្នុងរាជធានីភ្នំពេញ ហើយតាមដងផ្លូវមួយចំនួនបានដក់ទឹកនៅលើផ្លូវ ហើយកន្លែងខ្លះលិចផ្លូវមិនអាចធ្វើដំណើរបានទេ និងលិចផ្ទះដែលរស់នៅតាមមាត់ប្រឡាយ ត្រូវជន់លិចផ្ទះអស់ ដូចជា ផ្លូវ១០៥ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន គឺលិចមិនអាចជិះម៉ូតូរថយន្តបានទេ ដោយសារតែទឹកមិនទាន់ស្រកចេញពីផ្លូវអស់។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋរស់នៅផ្លូវ៥០៨ បានឲ្យដឹងថា ផ្ទះគាត់ដែលរស់នៅតាមមាត់ប្រឡាយស្ថានីយបូមទឹកបឹងត្របែក មិនថារដូវរស្សា ឬរដូវប្រាំងទេ ឲ្យតែមេឃធ្លាក់ភ្លៀងខ្លាំងចាប់ពី២ម៉ោងឡើង គឺលិចហើយមិនងាយស្រក់ទៅវិញទេ តែបើសិនខាងអ្នកគ្រប់គ្រងស្ថានីយបូមទឹកបឹងត្របែក ជួយបូមក៏មិនអាចជន់លិចយូរទេ ទោះបីគាត់ខំទៅប្រាប់បុគ្គលិក គេគ្រាន់តែឆ្លើយថា ទទួលបាន តែទឹកនៅតែលិចរហូត២ថ្ងៃ ទើបទឹកស្រកទៅវិញម្ដងបន្តិចអស់ដោយខ្លួនឯង សង្ឃឹមថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមើលមន្រ្តីថ្នាក់ក្រោមផង គឺគង់មានថ្ងៃណា លិចស្លាប់ពេលកំពុងតែដេកលង់លក់ក្នុងផ្ទះហើយ ឲ្យតែមេឃធ្លាក់ភ្លៀង បើមិនជឿប្រជាពលរដ្ឋទេ សូមឲ្យខាងក្រុមការងារចុះមកត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋចុះ ហើយទៅមើលស្ថានីយបូមទឹក ខាងបុគ្គលិកមានបានជួយបូមទឹកឬអត? ឬមកពីគ្មានប្រេងនៅស្ថានីយ ប៉ុន្តែប្រជាពលរដ្ឋគិតថា ថ្នាក់លើមិនដែលដឹងរឿងទេ អីចឹងមានតែផ្ដាំផ្ញើទៅតាមរយៈអ្នកយកព័ត៍មាន ជួយផ្សព្វផ្សាយឲ្យថ្នាក់ដឹងនាំដឹងឮផង៕

RELATED ARTICLES