Friday, September 26, 2025
Homeព័ត៌មានជាតិចេញពីធ្វើការ បើកម៉ូតូលឿន ជ្រុលទៅបុកគូថឡាន សន្លប់ឈឹង២នាក់

ចេញពីធ្វើការ បើកម៉ូតូលឿន ជ្រុលទៅបុកគូថឡាន សន្លប់ឈឹង២នាក់

ភ្នំពេញ ៖ យុវជន២នាក់ ទើបចេញពីធ្វើការងាររោងចក្រ បើកម៉ូតូលឿនជ្រុលទៅបុកគូថរថយន្ត បណ្តាលឲ្យដួលរងរបួសធ្ងន់សន្លប់ស្តូកទាំង២នាក់ រីឯរថយន្តមិនបានឈប់នោះទេ បានបន្តដំណើរទៅបាត់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខបុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនរងគ្រោះទី១ ឈ្មោះ  វេង សែ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រស្បែកជើង វត្តអង្គត្រគៀត សង្កាត់កន្ទោក ស្នាក់នៅផ្ទះជួល ភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាអ្នកបើកបរម៉ូតូ ម៉ាក Zoomer ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 1P-4368 រួមដំណើរដោយឈ្មោះ ទេព សុភ័ក្រ្តា ភេទប្រុស អាយុ២០ឆ្នាំ រួមការងារជាមួយគ្នា មានទីលំនៅ ភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូឌុបគ្នាពីត្បូង ទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿង មិនចាំម៉ាក ដែលគេបង្អង់ល្បឿន បណ្តាលឲ្យយុវជន២នាក់ខាងលើ ដួលរងរបួសធ្ងន់សន្លប់ស្តូកនៅកន្លែង រីឯរថយន្តមិនបានឈប់ បន្តដំណើរទៅមុខបាត់ ។

តាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទើបតែចេញពីធ្វើការរោងចក្រ គោលបំណង់ជិះឆ្ពោះទៅផ្ទះ ទើបដល់ចំណុចខាងលើ ជួបគ្រោះថ្នាក់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ ៕

RELATED ARTICLES