Friday, September 26, 2025
Homeព័ត៌មានជាតិនិពន្ធនាយកមជ្ឈមណ្ឌលព័ត៌មានឆាយាអង្គរ ក្លាយជាឃាតករសម្លាប់ស្រ្តីម្នាក់ ច្រកការ៉ុងយកទៅបោះចោល នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

និពន្ធនាយកមជ្ឈមណ្ឌលព័ត៌មានឆាយាអង្គរ ក្លាយជាឃាតករសម្លាប់ស្រ្តីម្នាក់ ច្រកការ៉ុងយកទៅបោះចោល នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

កំពត កាលពីវេលាម៉ោង៣និង៣០រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ មានករណីឃាតកម្មកាប់លើផ្ទៃមុខជាច្រើនកាំបិតលើស្រ្តីម្នាក់ ហើយឃាតករច្រកការ៉ុង យកមកផ្លុងងចោលក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច តាមបណ្តោយផ្លូវជាតិលេខ៥ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ ត្រូវកម្លាំងនគរបាលខេត្តកំពត បានចាប់ខ្លួនឃាត់ករសាហាវយង់ឃ្នង ហើយនារីរងគ្រោះដែលត្រូវឃាតករសម្លាប់ច្រកការ៉ុង ត្រូវបានគេស្គាល់ឈ្មោះថា ទិត លីនដា។

បើតាមប្រសាសន៍លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មាននៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ថា កម្លាំងនគរបាលរបស់លោកបានចាប់ជនដៃដល់បានហើយ និងកំពុងទំនាក់ទំនងជាមួយនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីទទួលយកទៅសួរនាំបន្តទៀត ចាត់ការតាមច្បាប់។ ជនសង្ស័យរូបនេះ ឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ័ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយសព្វថ្ងៃរស់នៅផ្ទះលេខ៨២ ផ្លូវលេខ២ ភូមិ១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជនសង្ស័យនេះរូបមុខរបររត់តាក់ស៊ី និងជានិពន្ធនាយកនៅមជ្ឈមណ្ឌលព័ត៌មានឆាយាអង្គរ។ ហើយកម្លាំងរបស់លោកក៏បានដកហូតរថយន្ត Highlander ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2R-3182 នៅភោជនីយដ្ឋានហេងរស្មី មុនពេលទៅឃាត់ជនសង្ស័យនៅរមណីយដ្ឋានណាតាយ៉ា ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ នៅល្ងាចថ្ងៃនេះ។ឮ

លោក ម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រឡាច ក៏បានឲ្យដឹងថា ស្រ្តីរងគ្រោះមានគ្រួសារនៅរាជធានីភ្នំពេញ ហើយបានមកធ្វើការនៅជាកម្មការិនីកាត់ដេរ នៅស្រុកពញាឮ ខេត្តកណ្តាល។ ចំពោះករណីសម្លាប់ស្រ្តីរងគ្រោះរូបនេះ ផ្តើមចេញពីរឿងប្លន់លុយ តែលោកមិនទាន់បានបញ្ជាក់ឲ្យលម្អិតនោះទេ៕

RELATED ARTICLES