Friday, September 26, 2025
Homeព័ត៌មានជាតិចេញពីផឹកស៊ីស្រវឹង បើកបុករះម៉ូតូ៤គ្រឿង និងរថយន្ត១គ្រឿង​ រថយន្តបង្កព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋដេញតាមវាយ

ចេញពីផឹកស៊ីស្រវឹង បើកបុករះម៉ូតូ៤គ្រឿង និងរថយន្ត១គ្រឿង​ រថយន្តបង្កព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋដេញតាមវាយ

ភ្នំពេញ ៖ បុរស២នាក់ មិនដឹងថា ទើបតែចេញមកពីផឹកស៊ីនៅម្ដុំណានោះទេ ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានបើករថយន្តម៉ាកឡិចស៊ីសRX៣៣០ ​ក្នុងល្បឿនយ៉ាងលឿន មិនបានប្រុងប្រយ័ត្នក៏ជ្រុលទៅបុករះម៉ូតូ៤គ្រឿង និងរថយន្ត LANDCRUISER PRADO មួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ប្រុស២នាក់ ក្នុងនោះអ្នករួមដំណើរជាមួយម្ចាស់រថយន្តបង្កម្នាក់ ត្រូវប្រជាពលរដ្ឋវាយសន្លប់ស្តូកស្តឹង និងស្ត្រីម្នាក់មានផ្ទៃពោះម្នាក់ ក៏រងរបួសធ្ងន់ រីឯ៣នាក់របួស
ស្រាល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុង នៅចំណុចស្តុបសន្ធរម៉ុក ស្ថិតនៅក្នងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-8657 ជិះដោយបុរស២នាក់ ​បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ​ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ហើយអ្នកបើកបររថយន្ត​ស្រវឹងស្រាឡើងជោគជាំ មិនបានប្រុងប្រយ័ត្ន និងមិនបានបន្ថយល្បឿននោះទេ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករះម៉ូតូសរុបទាំងអស់ចំនួន៤គ្រឿង ក្នុងនោះមានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2011 ពាក់ស្លាកលេខភ្នំពេញ 1AV-3954 ​បើកបរដោយស្រីម្នាក់មានផ្ទៃពោះមួយខែ រងរបួសធ្ងន់ ​ម៉ូតូហុងដាឃ្លីក ពណ៌ក្រហម ​ពាក់ស្លាកលេខកណ្តាល 1R-4440 បើកបរដោយបុរសម្នាក់ ម៉ូតូហុងដាស្តុបពី ពណ៌ស មិនចាំស្លាកលេខ ​ហើយម៉ូតូទាំង៣គ្រឿង ក៏បានរុញបន្តទៅបុកផ្ទប់នឹងរថយន្តម៉ាក LANDCRUISER PRADO ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ១០ 2-0559 ​រួចរថយន្តបានរុញបន្តទៅបុកម៉ូតូ SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1FG-8018 ​បណ្តាលឲ្យរងរបួសធ្ងន់​របួសរយះជើងខាងឆ្វេង ភ្លាមៗនោះដែលម្ចាស់រថយន្តបង្ក​ព្យាយាមរត់គេចខ្លួន ត្រូវប្រជាពលរដ្ឋផ្ទុះកំហឹងព្រួតវាយម្ចាស់រថយន្តត្រូវបានសមត្ថកិច្ច​អន្តរាគមន៍បានទាន់ពេលវេលា ដឹកយកទៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២ ចំណែកឯអ្នករួមដំណើរជាមួយ ត្រូវប្រជាពលរដ្ឋព្រួតវាយមួយដៃមួយជើង បណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។

បើតាមសំដីរបស់ខាងម្ចាស់រថយន្តបង្កបានឲ្យដឹងថា គាត់ទើបតែចេញមកពីធ្វើការរួចក៏ទៅជួបមិត្តភក្តិហូបអីតិចតួច ពេលចេញមកវិញ២នាក់មិត្តភក្តិ គោលបំណងទៅផ្ទះនៅឯម្តុំទឹកល្អក់ លុះពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តរបស់គាត់ជាប់ហ្គែរ ទើបបង្កគ្រោះថ្នាក់បែបនេះតែម្តង។ ភា្លមៗនោះភាគីខាងម៉ូតូហុងដាឃ្លីក និងម៉ូតូហុងដាស្តុបពី ពួកគាត់រងរបួសស្រាលនិងខូចខាតម៉ូតូតិចតួច មិនចង់មានរឿងរ៉ាវច្រើន ក៏សុំយកម៉ូតូត្រឡប់ទៅផ្ទះវិញ។

ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ស្ត្រីរងគ្រោះ រួមនឹងខាងអ្នករួមដំណើរជាមួយម្ចាស់រថយន្តបង្ក ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ ដឹកយកទៅព្យាបាល រីឯម្ចាស់ម៉ូតូ SL ត្រូវបានដឹកយកបញ្ចូនយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

RELATED ARTICLES