Friday, September 26, 2025
Homeព័ត៌មានជាតិប្រាប់សមត្ថកិច្ចថា ចោរប្លន់ម៉ូតូ ចុងក្រោយជាប់ខ្នោះទាំង៣នាក់

ប្រាប់សមត្ថកិច្ចថា ចោរប្លន់ម៉ូតូ ចុងក្រោយជាប់ខ្នោះទាំង៣នាក់

ភ្នំពេញ៖ តាំងខ្លួនជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បំភ្លៃសមត្ថកិច្ចខណ្ឌពោធិ៍សែនជយ័ និងសមត្ថកិច្ចខណ្ឌមានជ័យ ថាមានជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូមិត្តភក្តិរបស់ខ្លួន ហើយបាននាំប៉ូលិសប៉ុស្តិ៍ចោមចៅ ទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយចោទប្រកាន់ថា បានវាយប្លន់យកម៉ូតូ smash V មួយគ្រឿង របស់មិត្តភក្តិរបស់ខ្លួន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ បានសម្រេច។

ជនសង្ស័យទាំង៣ ទី១. មានឈ្មោះសុខ រតនា អាយុ៣៥ឆ្នាំ ដែលដើរតួជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ២. ឈ្មោះនូវ នឿន អាយុ៤៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើរតួរជាជនរងគ្រោះ ៣. មានឈ្មោះ ទុំ សំណាង អាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ ដែលត្រូវចោទប្រកាន់ថាជាចោរប្លន់។

បើតាមសម្ដីលោក មៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មានឈ្មោះសុខ រតនា ដើរតួជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងឈ្មោះ នៅ នឿន ដើរតួរជាជនរងគ្រោះ បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ទុំ សំណាង បានចោទថា បានវាយប្លន់យកម៉ូតូម៉ូតូ smash V មួយគ្រឿន នៅតាមផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីរវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែឆ្នាំដដែល តាមពិតជនគ្រោះនិងជនសង្ស័យ មិនបានវាយប្លន់យកម៉ូតូទេ គឺនៅយប់ថ្ងៃកើតហេតុ ឈ្មោះ នៅ នឿន បានឲ្យម៉ូតូទៅឈ្មោះ ទុំ សំណាង ដើម្បីទៅទិញថ្នាំញៀននៅម្ដុំរោងចក្រឆ្នាំង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ពេលនោះឈ្មោះ ទុំ សំណាង បានទិញថ្នាំរួចហើយក៏ត្រឡប់មកវិញ បានជួបកម្លាំងអាវុធហត្ថខណ្ឌដូនពេញ រួចភ័យពេក ក៏បានផ្ដួលម៉ូតូ និងរត់ចោលម៉ូតូតែម្ដងទៅ។ ហើយនៅពេលនោះ ឈ្មោះនៅ នឿន មិនធ្វើយ៉ាងមេច ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ មានចោរមួយក្រុមកវាយប្លន់ម៉ូតូរបស់គាត់ លុះដល់ថ្ងៃទី២៥ ខែឆ្នាំដដែល ឈ្មោះនៅ នឿន បានទៅពឹងឈ្មោះសុខ រតនា ឲ្យដើរតួនាទីព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទៅចាប់ជនសង្ស័យឈ្មោះទុំ សំណាង នៅចំណុចផ្ទះឡូត៍ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍២៤ម៉ោងចោមចៅ បានសហការជាមួយផងដែរ និងបានដឹកជនសង្ស័យមកប៉ុស្តិ៍ស្ទឹងមានជ័យ។

ប្រភពព័ត៍មានបានបន្តទៀតថា ពេលដែលដឹកជនសង្ស័មកប៉ុស្តិ៍ស្ទឹងមានជ័យ រួច សមត្ថកិច្ចមានជ័យ បានសួរនាំរួចហើយ ជនសង្ស័យខាងលើមិនបានឃុំខ្លួននៅប៉ុស្តិ៍មានជ័យ នោះទេ ត្រូវបានឈ្មោះសុខ រតនា ដែលដើរតួរជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសុំលោកនាយប៉ុស្តិ៍ថា យកជនសង្ស័យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីរកមុខសញ្ញាបន្តទៀត នៅពេលនោះដែរ ឈ្មោះសុខ រតនា និងឈ្មោះនៅ នឿន មិនបានដឹកឈ្មោះទុំ សំណាង ទៅក្រសួងមហាផ្ទៃ ទេ បែរជាដឹកទៅកាន់កងរាជអាវុធហត្ថខណ្ឌដូនពេញ ក្រោយកម្លាំងករាជអាវុធហត្ថ សួរនាំទៅអ្នកទាំង៣ ទើបដឹងថា អ្នកទាំង៣នោះគឺជាបក្ខពួកតែមួយ ហើយឈ្មោះសុខ រតនា ដែលអះអាងជាសមត្ថកិច្ចក្រសួងមហាផ្ទៃ នោះ គ្មានកាតសម្គាល់ទេ រួចបានឃាត់ខ្លួនជនសង្ស័យទាំង៣នោះនិងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍បាលនគរបាលស្ទឹងមានជ័យ ដើម្បីយកមកសួរនាំ ក្រោយពីសមត្ថកិច្ចសួរនាំរួច ទើបដឹងថា គ្មានករណីវាយប្លន់យកម៉ូតូនោះទេ។

បច្បុុន្នជនសង្ស័យទាំង៣ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តី៍នគរបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ខមានជ័យ ចាត់ការទៅតាមច្បាប់៕

RELATED ARTICLES