Friday, September 26, 2025
Homeព័ត៌មានជាតិយុវជន១ក្រុមនាំគ្នាចូលក្លឹប ត្រូវយុវជន១ក្រុមទៀតដេញកាប់ សមត្ថកិច្ចចាប់បាន២នាក់

យុវជន១ក្រុមនាំគ្នាចូលក្លឹប ត្រូវយុវជន១ក្រុមទៀតដេញកាប់ សមត្ថកិច្ចចាប់បាន២នាក់

​ភ្នំពេញ ៖ យុនវជន១ក្រុមបានបបួលគ្នាទៅដើរលេងក្លឹប តែមិនទាន់បានចូលផង ត្រូវបក្ខសពួកមួយក្រុមទៀត ដេញកាប់ក៏បានយកកាំបិតបុ័ងតោដែលលាក់ទុក ដេញកាប់រត់ប្រសាចពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់បាន២នាក់ និងម៉ូតូ១គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវវ៉េងស្រេង នៅមុខធនាគារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យទី១. ឈ្មោះ វ៉ាន់ ជីង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកំណើតនៅភូមិតានង ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។​ ជនសង្ស័យទី២. ឈ្មោះឡយ ស៊ីម៉េក ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររោងចក្របោះពុម្ព​ ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។​

តាមប្រភពព័ត៌មានពីយុវជនទាំង២នាក់ បាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បាននាំគ្នាទៅដើរលេងក្លឹបនៅម្តុំកាណាឌីយ៉ា​ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង លុះជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានភាគីបង្កមួយក្រុម មានគ្នាជិត១០នាក់ ជិះម៉ូតូ៤គ្រឿង ប្រដាប់​ដោយដាវនិងកាំបិត បានជិះដេញពួកគាត់ ចំណែកម្នាក់ទៀតឈ្មោះ វ៉ាន់ ជីង បានយកកាំបិតដែលខ្លួនលាក់ទុក​ដេញកាប់ទៅលើជនបង្កវិញ តែមិនទាន់បានកាប់ទៅលើនរណាម្នាក់នៅឡើយផង ​សមត្ថកិច្ចបានមកដល់ឃាត់ពួកគាត់ និងបក្ខពួកបាន២នាក់ និងម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BR-7145 ចំណែក២​នាក់ទៀត​រត់គេចខ្លួនបាត់​ ។​

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយុវជនទាំង២នាក់ខាងលើ សួរនាំនៅប៉ុស្តិ៍នគរ​
បាលរដ្ឋបាលចោមចៅ ដើម្បីណែនាំនិងទាក់ទងអាណាព្យាបាលយុវជនទាំង២នាក់ ឲ្យ​មកធ្វើកិច្ចសន្ យាទើបសមត្ថកិច្ចប្រគល់ម៉ូតូ​ឲ្យវិញភ្លាមៗផងដែរ ៕

RELATED ARTICLES