កម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការឃាត់ខ្លួនក្មេងទំនើង៦នាក់មានដាវសាំម៉ូរៃមួយដើម
ភ្នំពេញ ៖ ក្មេងទំនើង៦នាក់ ជិះម៉ូតូ២គ្រឿង ត្រូវកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាកាប់ប្លន់យកម៉ូតូឆែកឆេររកឃើញដាវសាំម៉ូរៃមួយដើម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះសីហនុ នៅចំណុចវិមានឯករាជ្យ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនសង្ស័យទាំង៦នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនបាន ទី១. មានឈ្មោះភារម្យ អាយុ២០ឆ្នាំ មុខរបរជាសិស្សរៀនសាលាកូរ៉េ ស្នាក់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ទី២. ឈ្មោះសេង លាងហួត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ
ស្នាក់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ទី៣. ឈ្មោះជឿន ចើត អាយុ១៩ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ ស្នាក់នៅភូមិព្រែកសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ទី៤. មានឈ្មោះហ៊ីន សុខម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅឃុំព្រែកតាជ័រ ស្រុកស្អាង ខេត្តកណ្តាល ទី៥. ឈ្មោះឡេង សេងឆាយ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅឃុំព្រែកតានប់ ស្រុកគៀនស្វាយ ខេត្តកណ្តាល និងទី៦. ឈ្មោះអៀង លី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ត
កណ្តាល ជាអ្នកកាន់ដាវ។
តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងរបស់គាត់បានសង្ស័យក្មេងទំនើងមួយក្រុម ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2011 ពាក់ស្លាកលេខភ្នំពេញ 1FD-5278 និងមួយគ្រឿងទៀត ម៉ាកស៊ុយ
សុគីឡេត ពណ៌ស អត់មានស្លាកលេខ ក៏ត្រូវសមត្ថកិច្ចហៅឲ្យឈប់តាំងពីមុខសាលាខេត្តក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែដេញតាមអត់ទាន់ លុះបានមួយសន្ទុះក្រោយមកក៏
ស្រាប់តែឃើញក្មេងទំនើងមួយក្រុមនោះម្តងទៀត នៅជិតរង្វង់មូលវិមានឯករាជ្យ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការប្រដេញតាមចាប់រហូតទៅស្តុបចំការមន តាមផ្លូវព្រះនរោត្តម ក៏ឃាត់បានទាំងអស់ឆែកឆេរ ក៏រកឃើញដាវសាំម៉ូរៃមួយដើមលាក់ទុកក្នុងខ្លួនយុវជនឈ្មោះអៀង លីសង្ស័យជាមុខសញ្ញាកាប់ប្លន់យកម៉ូតូ ក៏ឃាត់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំ រួចបញ្ជូនបន្តទៅព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ។
ជនសង្ស័យ៥នាក់ក្នុងចំណោមបក្សពួកទាំង៦នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាពួកគេមិនដឹងថា ម្នាក់ឈ្មោះអៀងលី នោះយកដាវមកជាមួយនោះទេ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង៦នាក់នោះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕