Friday, September 26, 2025
Homeព័ត៌មានជាតិជិះម៉ូតូវ៉ាមិនផុត ត្រូវកូននាគបីខេត្ត បុកពីក្រោយអូស១០ម៉ែត្រ

ជិះម៉ូតូវ៉ាមិនផុត ត្រូវកូននាគបីខេត្ត បុកពីក្រោយអូស១០ម៉ែត្រ

ភ្នំពេញ ៖ ​បុរសពីរនាក់ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង បោះពួយយ៉ាងលឿន ហើយព្យាយាមវ៉ាជែងពីមុខ ក៏ត្រូវរថយន្តកូរ៉េបើកទៅបុកពីក្រោយ បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោយរថយន្តអូសជិត១០ម៉ែត្រ រងការខូចខាត​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងរង្វង់មូលកាំកូស៊ីធី​ប្រមាណ២០០ម៉ែត្រ តាមបណ្តោយផ្លូវ៣៥៥ ស្ថតិក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសបីនាក់បើក​រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-៤៩០២ ដែលសរសេរអក្សរពីមុខកញ្ចក់រថយន្តថា “កូននាគ៣ខេត្ត” ជាប្រភេទរថយន្តកូរ៉េដឹកបន្លែ ​ដែលទើបតែដឹកបន្លែចេញមកពីខេត្តកំពង់ឆ្នាំង​បំណង​យកបន្លែទៅដាក់នៅផ្សារដើមគ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៥៥ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូបើកមកពីក្រោយមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១E-៨៦៧២ ​ដែលបើកបរដោយបុរសពីរនាក់ ក្នុងល្បឿនលឿន ហើយព្យាយាមវ៉ាជែងទៅខាងមុខរថយន្ត​បណ្តាលឲ្យរថយន្តបុកពីក្រោយ កៀបម៉ូតូជាប់ពីក្រោមរថយន្តអូសជិត១០ម៉ែត្រ រងការខូចខាត ចំណែកឯបុរសទាំងពីរនាក់ដែលជាអ្នកបើក​ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន​ ។

ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​

RELATED ARTICLES