Friday, September 26, 2025
Homeព័ត៌មានជាតិមន្ត្រីកងរាជអាវុធហត្ថរាជាធានីភ្នំពេញ បាញ់សម្លាប់ខ្លួនឯង

មន្ត្រីកងរាជអាវុធហត្ថរាជាធានីភ្នំពេញ បាញ់សម្លាប់ខ្លួនឯង

ភ្នំពេញ ៖ ​​បុរសម្នាក់ជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ មកអង្គុយផឹកស៊ីជាមួយមិត្តភក្កិនៅមុខផ្ទះ បានដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យកាល់ម៉ែត ហេតុការណ៍នេះបង្ក​ឲ្យភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២២៨ នៅចំណុចផ្ទះលេខ១២១ ផ្លូវ១២៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

បុរសដែលបាញ់សម្លាប់ខ្លួន​ឯង មានឈ្មោះ ហ៊ុយ ស៊ីនីដាវិត ជាមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា ជនរងគ្រោះ​ជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ តែងតែទៅផឹកស៊ីជាមួយមិត្តភក្តិនៅផ្ទះ​កើតហេតុខាងលើជាញឹក ញាប់ ហើយកន្លងមកពេលដែលជនរងគ្រោះទៅអង្គុយផឹកស៊ីតែងតែយកកាំភ្លើងមកអាម៉េ លេង។

ប្រភពដដែលបានបន្តទៀតថា ​ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ បានចូលមកផឹកជាមួយមិត្តភក្តិរបស់គាត់៤ទៅ៥នាក់ តាំងពីម៉ោង៣រសៀល រហូតដល់ម៉ោងជាង៩យប់ ហើយមុនពេលកើតហេតុបន្តិច គេឃើញជនរងគ្រោះនិយាយទូរស័ព្ទ តែមិនដឹងថា និយាយទូរស័ព្ទជាមួយអ្នកណាទេ ។ បន្ទាប់ពីនិយាយទូរស័ព្ទរួចហើយ ​មិនដឹងថា គាត់មានវិបត្តិអីនោះទេ ក៏បានដកកាំភ្លើងខ្លីម៉ាកឡុក យកមកបាញ់ចំក្បាលខ្លួនឯង​ចំហៀងខាងស្តាំមួយគ្រាប់ បណ្តាលឲ្យហូរឈាមពេញមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាវុធហត្ថខណ្ឌដូនពេញ ចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ភ្លាមៗនោះដែរមិត្តភក្តិរបស់ជនរងគ្រោះក៏បានដឹកយកជនរងគ្រោះតាមរថយន្ត​កាមរីបាឡែន មួយគ្រឿង យកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាអកុសល​ពេលទៅដល់មន្ទីរពេទ្យបាន​ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច រួមនិងអាវុធហត្ថខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ថា ករណីខាងលើពិតជាជនរងគ្រោះបាញ់សម្លាប់ខ្លួនឯងពិតមែន ។ ចំណែកសពបានប្រគល់ឲ្យ​សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES