Saturday, September 27, 2025
Homeព័ត៌មានជាតិដូចណាត់គ្នាទុកមុន គណៈគ្រប់គ្រងសាលាស្ទែមហ្វតទាំង៤ទីតាំង រត់ចោលសិស្ស

ដូចណាត់គ្នាទុកមុន គណៈគ្រប់គ្រងសាលាស្ទែមហ្វតទាំង៤ទីតាំង រត់ចោលសិស្ស

ភ្នំពេញ ៖ ​​អាណាព្យាបាលសិស្សសាលាអន្តរជាតិស្ទែមហ្វត ​ពេលដែលដឹកកូនទៅដល់សាលារៀនឃើញបិទទ្វារចាក់សោ សួរសន្តិសុខទើបដឹងថា លោកនាយកសាលាវេចលុយរត់គេចខ្លួនបាត់ ដែលសាលានេះមានចំនួន៤ទីតាំង គឺនៅក្នុងខណ្ឌសែនសុខ ចំនួន៣ទីតាំង និងខណ្ឌស្ទឹងមានជ័យ មានមួយទីតាំង ​ហេតុកាណ៍នាយយកសាលាវេចលុយរត់នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ។

ហេតុការណ៍ផ្ទុះកក្រើករឿងសាលារៀនអន្តរជាតិស្ទែមហ្វត ​រត់ចោលសាលាទាំង៤ទីតាំងព្រមគ្នាក្នុងពេលតែមួយនេះ ដូចណាត់គ្នារត់ ​ដែលសាលានេះស្ថិតក្នុងខណ្ឌមានជ័យ ចំនួន១កន្លែង ​នៅតាមផ្លូវបេតុង ក្បែរផ្ទះសំណាក់ស្ទឹងលាភ ក្នុងភូមិ១ សង្កាត់ស្ទឹងមានមានជ័យ១ រីឯនៅក្នុងខណ្ឌសែនសុខ មាន៣កន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ២កន្លែង នៅសង្កាត់អូរបែកក្អមចំនួន១កន្លែង ។ សាលាទាំង៤ទីតាំង ជាសាខាសាលាអន្តរជាតិស្ទែមហ្វត តែមួយ គ្រាន់តែមិនបាន​ដឹងច្បាស់ថា ជានាយកសាលាតែមួយដែលគេស្គាល់ថា លី សុខុមាល ឬក៏អ្នកគ្រប់គ្រងផ្សេងគ្នា ។

តាមអាណាព្យាបាលសិស្សនៅក្នុងខណ្ឌសែនសុខ បានឲ្យដឹងថា ដោយសារចង់ឲ្យកូនចៅបានចូលរៀន និងមានទំនុកចិត្តលើសាលាឯកជន ស្ទែមហ្វត ​ គាត់ត្រូវបង់ថ្លៃសាលាឲ្យកូនគាត់ម្នាក់ ២.០០០ដុល្លារ សម្រាប់ឆ្នាំសិក្សាថ្មី ។ ចំណែកមាតាបិតាផ្សេងទៀតលើកឡើងថា សិស្សក្នុងម្នាក់ត្រូវបង់លុយចូលរៀន ចាប់ពី៥០០ដុល្លារ ទៅ២.៥០០ដុល្លា ទៅតាមកម្រិតសិក្សា ហើយក្នុងមួយសាលា មានសិស្សចាប់ពីជាង៤០០នាក់ ទៅជាង៨០០នាក់ មកដល់ពេលនេះ មានអ្នកបង់លុយរួច និងមានអ្នកមិនទាន់បង់លុយ ហើយនៅមានសិស្សរៀនភាសាបរទេសថ្នាក់ក្រៅម៉ោងផ្សេងៗទៀត បង់លុយស្រេច ដំណើរការចូលរៀនធម្មតា ស្រាប់តែមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ មិនដឹងថា គម្រោងផែនការរបស់គណៈគ្រប់គ្រងសាលា ក្បត់ឬយ៉ាងណានោះទេ បែរជាបិទទ្វារសាលាចំនួន៤ទីតាំងព្រមគ្នា ក្នុងពេលតែមួយ ។

តាមសន្តិសុខយាមសាលាម្នាក់ ប្រចាំនៅសាខាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា គាត់ទើបនឹងចូលយាមថ្មី ប្រាក់ឈ្នួលក៏មិនទាន់បានផង ហើយលោកគ្រូ អ្នកគ្រូសាលាខាងលើ មិនបានប្រាប់ដំណឹងថាយ៉ាងម៉េចដែរ គាត់ក៏មិនដឹងរឿងដែរ មកដល់ព្រឹកថ្ងៃទី១០ ខែតុលានេះ បែជាគ្មានលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងបាត់អស់រលីង ប្រសិនបើគ្រូវេចលុយរត់គេចមែន នោះ គាត់ក៏រងគ្រោះដែរ ។

បើយោងតាមសម្តីរបស់អាណាព្យាបាលសិស្សសាលាអន្តរជាតិស្ទេមហ្វត ទីតាំង​នៅតាមផ្លូវបេតុងក្បែរផ្ទះសំណាក់ស្ទឹងលាភ ក្នុងភូមិ១ សង្កាត់ស្ទឹងមានមានជយ័១ ខណ្ឌមានជយ័ បានឲ្យដឹងថា នៅពេលដែលគាត់ដឹកកូនៗរបស់គាត់មករៀនដូចសព្វមួយដង ពេលមកដល់សាលារៀនក៏ប្រទះឃើញសាលាចាក់សោ​រទ្វារស្ងាត់ឈឹង ពុំឃើញមានគ្រូសូម្បីតែម្នាក់ ដោយមានតែបុរសសន្តិសុខម្នាក់ដែលយាមនៅក្នុងសាលា ហើយពួកគាត់ក៏បានសួរទៅសន្តិសុខ ទើបសន្តិសុខប្រាប់ថា នាយកសាលារត់បាត់ហើយ ធ្វើឲ្យពួកគាត់នាំគ្នាជ្រួលច្របល់ និងអស់សង្ឃឹមគ្រប់គ្នា ដោយសារពួកគាត់បានបង់លុយឲ្យទៅនាយកសាលា ក្នុងម្នាក់ៗ រាប់រយ រាប់ពាន់ដុល្លារឯណោះ ។

សាលាឯកជនអន្តរជាតិស្ទេមហ្វត សាខាខណ្ឌមានជ័យ មាននាយកសាលា​ត្រូវបានគេស្គាល់ឈ្មោះលី សុខុមាល ​បានបើកដំណើរការរយៈពេលជិត៦ឆ្នាំមកហើយ មានកូនសិស្សជាង២០០នាក់ ឪពុកម្តាយបានអួតសសើរថា សាលាខាងលើនេះ ការបង្រៀនរបស់គ្រូមានគុណភាពល្អណាស់ ដោយកូនៗរបស់គាត់ចេះសរសេរ និងអានភាសា​ខ្មែរ អង់គ្លេស បានល្អណាស់ មិនគួរណាលោកនាយកសាលានេះលេងមួយក្បាច់ វេចលុយរត់ចោលសិស្សបែបនេះទេ ។

បាតុភាពភ្ញាក់ផ្អើលសង្ស័យថា នាយកសាលាវេចលុយរត់​មិនអាចធ្វើការបំភ្លឺពីខាងលោកគ្រូអ្នកគ្រូ គណៈគ្រងគ្រងតាមសាលាបានឡើយ ខណៈដែលបាត់ខ្លួនអស់រលីងនៅសល់តែសន្តិសុខយាមតែប៉ុណ្ណោះ ។

ក្រោយពីដឹងថា នាយកសាលានេះឆបោកភ្លាម ក្រុមអាណាព្យាបាលខាងលើបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឲ្យជួយអន្តរាគមន៏ និងរកយុត្តិធម៍
ឲ្យពួកគាត់ដែលជាជនរងគ្រោះផងដែរ៕

RELATED ARTICLES