Saturday, September 27, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! អីក៏ល្មោភកាមយ៉ាងនេះ យកដងអំបោស... ធ្វើឲ្យនាងរត់ទាំងអាក្រាតកាយឲ្យគេជួយ

ពុទ្ធោ!!! អីក៏ល្មោភកាមយ៉ាងនេះ យកដងអំបោស… ធ្វើឲ្យនាងរត់ទាំងអាក្រាតកាយឲ្យគេជួយ

ភ្នំពេញ ៖ កម្មការិនីម្នាក់​ចេញពីរោងចក្រ មកដល់បន្ទប់ជួលចាក់សោបន្ទប់ រួចអត់បិទទ្វារត្រូវជន​សង្ស័យម្នាក់ចូលទៅចាប់ចងដៃ ហើយស្រាតសំលៀកបំពាក់ចេញធ្វើសកម្មភាពរំលោភ​ ​ថែមទាំងយកដងអំបោសដាក់ក្នុងប្រដាប់ភេទ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅ​បន្ទប់​ជួលភូមិទួលពង្រ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។​

ជនរងគ្រោះមានឈ្មោះ ជ.ស ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅ​​​ស្រុកប្រាសាទបល័ង្ល ខេត្តកំពង់ធំ។​ ចំណែកជនសង្ស័យឈ្មោះ គុយ សុគុណ​ ភេ​ទប្រុសអាយុ២៤ឆ្នាំ ​មុខរបលើកអីវ៉ាន់នៅម្តុំគិរីរម្យ ស្នាក់នៅមិនពិតប្រាកដ ​មានស្រុកកំណើតនៅភូមិជាមួយជនរងគ្រោះ។​

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា បន្ទប់ជួលគាត់ស្នាក់នៅជាមួយមិត្តភក្តិស្រីនៅស្រុកនិងធ្វើការជាមួយគ្នា មានគ្នា៥នាក់ ​។ ចំណែកជនសង្ស័យខាងលើមានស្រុកកំណើតជាមួយគ្នាដែរ តែនៅផ្ទះឆ្ងាយពីគ្នា ហើយមិនសូវរាក់ទាក់ជាមួយគ្នាឡើយ។​ ​នៅមុនពេលកើតហេតុ រូបនាងទើបចេញមកពីធ្វើការរោងចក្រ ព្រោះមិនបានថែមម៉ោងទេ ចំណែកមិត្តភក្តិនិងអ្នកនៅបន្ទប់ជាមួយគ្នានៅថែមម៉ោងទំាងអស់គ្នា ​នាងចេញមុនគេតែឯង ។ ពេលចេញពីធ្វើការហើយនាងឆៀងទៅទិញ​ម្ហូបរួច ទើប​មកដល់បន្ទប់ជួលបានចាក់សោបន្ទប់ ហើយចូលទៅបើកភ្លើង ដោយមិនបានបិទទ្វារទេ ស្រាប់តែជនសង្ស័យខាងលើបានចូលមកពីក្រោយ ហើយបិទទ្វារចាក់គន្លឹះពីខាងក្នុងជាប់ ភ្លាមៗនោះនាងស្ទុះទៅបើកទ្វារដែរ តែជនសង្ស៏យនៅជិតទ្វារទាញនាងមិនឲ្យបើកទ្វារ ។

​ប្រភពដដែលបានបន្តទៀតថា​ ពេលនោះ​ជនសង្ស័យបានចាប់ច្របាច់ក ហើយខ្ទប់មាត់ មិនឲ្យស្រែក តែជនរងគ្រោះខាងលើនៅតែស្រែក ទើបជនសង្ស័យ​​វាយទៅនារីរងគ្រោះ៤​ដៃ ធ្វើឲ្យនាងភ័យលែងស្រែករួច ហើយជនសង្ស័យ​បានយកក្រមាចងដៃទៅក្រោយ ហើយសម្រាតសម្លៀកបំពាក់នាងចេញអស់ ​ជនសង្ស័យ​បានយកប្រដាប់ភេទ​យកមកដាក់ក្នុងប្រដាប់ភេទនាង តែប្រដាប់ភេទជនសង្ស័យ​ទន់ ដាក់​មិនអាចដាក់ចូល ស្រាប់តែជន​សង្ស័យ​បានយកប្រដាប់ភេទទៅ​ដាក់ក្នុងមាត់នាង តែនាង​បិទមាត់ជិត ក៏ត្រូវជនសង្ស័យ​យកដៃច្របាច់ដោះ ហើយ​យកអំបោសបោសសំរាមដែលមានដងជ័រយកទៅ​ដាក់ចូលក្នុងប្រដាប់ភេទនាង បណ្តាយឲ្យហូរឈាមហើយជនសង្ស័យខាងលើបានចូលបន្ទប់ទឹក នាងឃើញឱកាសល្អបានរត់ទាំងដៃជាប់ចំណងនឹងអាក្រាតកាយទៅដកគន្លឹះរត់ទៅបន្ទប់មិត្តភក្តិនៅក្បែរនោះ ឲ្យគេជួយកាត់ចំណង ​ជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល ។​

ក្រោយពេលកើតហេតុ នារីរងគ្រោះនិងមិត្តភក្តដែលនៅបន្ទប់ជាមួយគ្នា បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕

RELATED ARTICLES