តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា ជនសង្ស័យល្មោភកាម ដែលចាប់រំលោភសេពសន្ថវៈនារីរងគ្រោះដោយប្រើដងអំបោសរុកប្រដាប់ភេទ រួចព្យាយាមរត់គេចខ្លួននោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំងជំនាញអធិការដ្ឋានខណ្ឌចំការមន បានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្បែរសាលាអង្គអេង ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា តាមពិតរូបគេបានតាមលួចស្រឡាញ់ និងព្យាយាមសុំស្នេហ៍ពីនារីរងគ្រោះអស់រយៈពេល២ឆ្នាំកន្លងមកហើយ តែនាងចេះតែបដិសេធរហូត ពោលគឺមិនព្រមស្រលាញ់រូបគេវិញសោះ។ លុះមកដល់ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដែលជាថ្ងៃកើតហេតុដោយសារតែភ្លើងស្នេហ៍ពុះកញ្ជ្រោលដុតរោលខ្លាំងពេក អត់ទ្រាំលែងបាន ទើបពេលចេញពីធ្វើការងារវិញ រូបគេក៏ធ្វើដំណើរសំដៅទៅបន្ទប់ជួលរបស់នារីរងគ្រោះ ដើម្បីហាមាត់សុំស្នេហ៍នាងជាថ្មី ក្រែងនាងផ្លាស់ប្តូរចិត្ត ព្រមស្រលាញ់រូបគេវិញ តែទៅដល់នារីរងគ្រោះនៅតែប្រកាន់ជំហរដដែល ពោលគឺមិនព្រមតបស្នេហ៍មករូបគេវិញសោះ ទើបធ្វើឱ្យរូបគេខឹងពេក ក៏បែកគំនិតចាប់រំលោភនារីរងគ្រោះ ទាំងកំរោលតែម្តង តែចង្រៃអី ប្រដាប់អត់ងើប ទើបក្តៅចិត្តប្រើដៃលូកលេងប្រដាប់ភេទនារីរងគ្រោះ អស់ចិត្ត ឃើញអំបោសបោសផ្ទះ ដងជ័រនៅក្បែរខ្លួន ក៏ទាញយកមករុកចូលប្រដាប់ភេទនារីរងគ្រោះតែម្តង។
ក្រោយពីធ្វើសកម្មភាពរួច ដោយនារីរងគ្រោះបានរត់ទាំងអាក្រាតកាយចេញទៅហៅគេឱ្យជួយ ទើបធ្វើឱ្យរូបគេភ័យស្លន់ស្លោ ប្រញាប់រត់គេចខ្លួន មកសម្ងំនៅបន្ទប់ជួលក្បែរសាលាអង្គអេង ទីបំផុត ព្រឹកឡើងក៏ត្រូវសមត្ថកិច្ចចុះក្របួចជាប់តែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
