Saturday, September 27, 2025
Homeព័ត៌មានជាតិប្រុសបង្អកស្រាស្រីស្រវឹង នាំឡើងផ្ទះសំណាក់ ចាប់រំលោភ

ប្រុសបង្អកស្រាស្រីស្រវឹង នាំឡើងផ្ទះសំណាក់ ចាប់រំលោភ

ខេត្តព្រៃវែង ៖ បុរសម្នាក់ រួមនិងមិត្តភក្តិ ២-៣នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងមួយកន្លែង រួចក៏ហៅនារីបម្រើស្រាបៀរក្នុងហាងម្នាក់ មកអង្គុយកំដរ និងបានបង្អកស្រានារីរូបនេះរហូតស្រវឹងជោក ក៏លួងលោមនាំឡើងផ្ទះសំណាក់ ចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច លុះនារីរងគ្រោះស្វាងស្រា ក៏រត់ចុះពីផ្ទះសំណាក់ ដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថ ជួយអន្តរាគមន៍ ចុះឃាត់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់។

ករណីប្រុសជើងល្អបង្អកស្រាស្រីឱ្យស្រវឹង រួចល្បួងឡើងផ្ទះសំណាក់ចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ មង្គលសេរីលាភ មានទីតាំងស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង។ លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល នៅក្នុងបន្ទប់ផ្ទះសំណាក់។

ជនសង្ស័យដែលបង្អកស្រានារីរងគ្រោះ រួចនាំឡើងផ្ទះសំណាក់ចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច មានឈ្មោះសាក់ គង់វាសនា អាយុ២៨ឆ្នាំ មានលំនៅក្នុងក្រុងព្រៃវែង។ ចំណែកនារីរងគ្រោះមានឈ្មោះ ផ.អ ហៅ ល អាយុ១៩ឆ្នាំ មានមុខរបរជានារីបំរើស្រាបៀរក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ខណៈដែលនាងកំពុងបម្រើការងារនៅក្នុងហាងផឹកស៊ីដូចសព្វដង ស្រាប់តែឃើញជនសង្ស័យ រួមនិងមិត្តភក្តិ ២ទៅ៣នាក់ បាននាំគ្នាចូលមកផឹកស៊ីក្នុងហាងដែលនាងធ្វើការ បន្ទាប់មកជនសង្ស័យបានឱ្យនាងទៅអង្គុយកំដរ និងផឹកស៊ីជាមួយពួកគេ។ ចំណែកនាង ដោយមិនអាចប្រកែកនឹងភ្ញៀវបាន ទើបបានទៅចូលរួមអង្គុយផឹកជាមួយនឹងជនសង្ស័យ។

នារីរងគ្រោះបន្តថា បន្ទាប់មកជនសង្ស័យបានព្យាយាមបង្អកស្រាឱ្យនាងលើកដាច់រហូត  ទីបំផុតនាងក៏ស្រវឹង  ហើយក៏ត្រូវជនសង្ស័យលួងលោមនាំនាងចូលទៅក្នុងបន្ទប់ផ្ទះសំណាក់ មង្គលសេរីលាភ ដែលនៅជាប់នឹងហាងនោះ តែម្តង រួចក៏ធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈ រហូតដល់បានសម្រេច។

នារីរងគ្រោះបានបញ្ជាក់ថា លុះក្រោយពេលនាងស្វាងស្រាដឹងខ្លួនឡើងវិញ ឃើញខ្លួនប្រាណ ស្ថិតក្នុងសភាពអាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះសំណាក់ ដោយមានជនសង្ស័យនៅក្បែរផងនោះ ទើបនាងដឹងខ្លួនថា ត្រូវប្រុសព្រានរូបនេះបង្អកស្រាចាប់រំលោភ។ ភ្លាមនោះ នាងក៏ប្រញាប់រត់ចុះពីផ្ទះសំណាក់ ត្រឡប់មកហាងវិញ និយាយប្រាប់បងស្រី និងម្ចាស់ហាង ទើបស្ត្រីជាម្ចាស់ហាងប្តឹងទៅកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅក្នុងបន្ទប់ផ្ទះសំណាក់នោះ។

នៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានរួមរ័កជាមួយនារីរងគ្រោះបានម្តងប្រាកដមែន មូលហេតុដោយសារតែរូបគេបានចូលទៅផឹកស៊ីនៅហាងដែលនាងធ្វើការ រួចក៏ហៅនាងមកផឹកកំដរ លុះពេលស្រវឹង រូបគេបបួលនាងឡើងផ្ទះសំណាក់ នាងក៏យល់ព្រម ទើបនាំគ្នាឡើងទៅរួមរ័កបានសម្រេច កំពុងដេកលក់ស្កប់ស្កល់ ក៏ត្រូវកម្លាំងអាវុធហត្ថចុះចាប់ខ្លួនដល់ក្នុងបន្ទប់ផ្ទះសំណាក់ ដោយចោទថា បានចាប់រំលោភនារីរងគ្រោះទៅវិញ។

ជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES