Saturday, September 27, 2025
Homeព័ត៌មានជាតិក្រមុំដេកចំហទ្វារ ស្រាប់តែប្រុសឃើញ មួយភ្លែត២ដង

ក្រមុំដេកចំហទ្វារ ស្រាប់តែប្រុសឃើញ មួយភ្លែត២ដង

ភ្នំពេញ ៖ ប្រុសព្រានល្មោភកាមម្នាក់ ទើបនឹងត្រឡប់មកពីដើរលេងយប់វិញ ចៃដន្យឃើញនារីក្រមុំម្នាក់ ស្នាក់នៅបន្ទប់ជួលជាប់គ្នា ដេកចំហរទ្វារភ្លេចចាក់សោ ក៏បែកគំនិតលបចូលទៅចាប់សម្រាតខោរំលោភនារីរងគ្រោះ រហូតដល់បានសម្រេចជាបន្តបន្ទាប់ ដល់ទៅ២ដង លុះនារីរងគ្រោះស្រែកឆោឡោ ផ្អេល្អីអ្នកជិតខាងព័ទ្ធចាប់យកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីប្រុសព្រានលបចូលចាប់រំលោភសេពសន្ថវៈនារីក្រមុំដេកភ្លេចចាក់សោទ្វារនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យដែលចាប់រំលោភសេពសន្ថវៈស្រីមួយភ្លែត២ដងនេះ មានឈ្មោះជីវ ធា អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលលេខ៤ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតភូមិអូរអណ្តូង ឃុំភ្នំលាវទី១ ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកនារីរងគ្រោះ មានឈ្មោះ ថ.គ.ហ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ ជាប់គ្នាជាមួយបន្ទប់ជនសង្ស័យ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ប្អូនប្រុសស្រីរបស់នាងចំនួន២នាក់ បានសុំចេញទៅដើរលេងឯក្រៅរួមជាមួយមិត្តភក្តិផ្សេងទៀត។ ក្រោយពីប្អូនៗចេញទៅបាត់ នាងក៏បានដេកលេងលើគ្រែក្នុងបន្ទប់ ប៉ុន្តែដោយសារហត់នឿយអស់កម្លាំងដែលធ្វើការពេញមួយថ្ងៃ ទើបនាងបានលង់លក់បាត់ទៅ ភ្លេចទាំងបិទទ្វារ ដាក់គន្លឹះទៀតផង។

នារីរងគ្រោះបន្តថា រហូតមកដល់វេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក៏លេចមុខជនសង្ស័យលបចូលមកក្នុងបន្ទប់របស់នាង ដោយបានបិទទ្វារខ្ទាស់គន្លឹះជាប់ រួចក៏ចូលមកចាប់សង្កត់នាងជាប់ និងបានចាប់សម្រាតខោរបស់នាងចេញរួចក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈ មកលើនាងមួយភ្លែតបានសម្រេចដល់ទៅ២ដង។ ក្រោយមក ដោយនាងប្រឹងរើបម្រះរួច ទើបនាងបានស្ទុះរត់ចេញមកក្រៅបន្ទប់ ស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏រត់គេចចូលទៅសង្ងំក្នុងបន្ទប់លេខ៤របស់ខ្លួន ដោយខ្ទាស់គន្លឹះទ្វារជាប់ ពេលនោះប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចមកហៅ  និងនាំខ្លួនបុរសខាងលើមកប៉ុស្តិ៍ប៉ូលិស ដើម្បីសាកសួរ។

តាមសម្តីបុរសល្មោភកាមតណ្ហាក្រាស់ខាងលើ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាចាប់រំលោភសេពសន្ថវៈនារីរងគ្រោះបានសម្រេចដល់ទៅ២ដងមែន ត្រឹមតែរយៈពេលមួយភ្លែតប៉ុណ្ណោះ។ នៅមុនពេលកើតហេតុ រូបគេទើបនឹងត្រឡប់មកពីដើរលេងវិញ មកដល់បន្ទប់ជួលពាក់កណ្តាលអធ្រាត្រ លុះពេលមកដល់ ដើរកាត់មុខបន្ទប់របស់នារីរងគ្រោះ ក៏ប្រទះភ្នែកឃើញទ្វារបន្ទប់ចំហរល្ហល្ហេវ លុះចោលភ្នែកមើលទៅក្នុងបន្ទប់ឃើញនារីរងគ្រោះដេកលង់លក់តែម្នាក់ឯងទំនងខ្លាំងពេក ក៏កម្រើកតណ្ហា អត់ទ្រាំមិនបាន ក៏ចូលទៅចាប់នាងរំលោភតែម្តង ហើយត្រឹមតែមួយភ្លែតបានសម្រេចដល់ទៅ២ដង ទីបំផុត នាងរើបម្រះរួច ស្រែកហៅគេឱ្យជួយ និងប្តឹងសមត្ថកិច្ចចុះមកចាប់រូបគេជាប់តែ់ម្តង។

នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះបានប្រកាន់នូវជំហរមួយ គឺសូមឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យទៅតាមផ្លូវច្បាប់ និងទាមទារនូវសំណងជម្ងឺចិត្តចំនួន៥ពាន់ដុល្លារទៀតផង។

បច្ចុប្បន្នបុរសល្មោភកាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES