Saturday, September 27, 2025
Homeព័ត៌មានជាតិនំប្រេដហ្សេលរបស់ Auntie Anne’s បើកដំណើរការហាងទី១របស់ខ្លួន នៅកម្ពុជាហើយ

នំប្រេដហ្សេលរបស់ Auntie Anne’s បើកដំណើរការហាងទី១របស់ខ្លួន នៅកម្ពុជាហើយ

ឥឡូវនេះប្រជាជនកម្ពុជា ពិតជាបានភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងថ្មីៗនៃនំប្រេដហ្សេលរបស់ Auntie Anne’s ដូចប្រទេសជិតខាង ភាគច្រើនក្នុងតំបន់ឥណ្ឌូចិនដែរ ខណៈដែលហាងនំ Auntie Anne’s ទីមួយ ត្រូវបានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញ។

Auntie Anne’s Pretzels គឺជាស្លាកយីហោនំប្រេដហ្សេលដ៏ធំបំផុតលើពិភពលោក ​ដែលផលិតដោយដៃ និងដែលសាងភាពល្បីល្បាញតាមរយៈការលាយម្សៅមូរ និងដុតឱ្យប្រែជាពណ៌មាសប្រកបដោយភាពទាក់ទាញ។ Auntie Anne’s នឹងផ្តល់ជូននូវជម្រើសនំប្រេដហ្សេលច្រើនប្រភេទជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ផ្សេងៗគ្នា ដល់ប្រជាជន​កម្ពុជា ​ដែលរួមមានរសជាតិដើម អាល់ម៉ុន ស៊ីនណាម៉ុន-ស៊ូហ្គា ផេបភ័ររ៉ូនី និងប្រេដហ្សេលហតដក ហើយ​ក្នុង​នោះ​អតិថិជនក៏អាចធ្វើការជ្រើសរើសនូវរសជាតិទឹកជ្រលក់ដែលរៀបចំយ៉ាងពិសេស ដើម្បីបន្ថែមឱជារស​មួយកម្រិត​ទៀតទៅលើរសជាតិនំប្រេដហ្សេល មានន័យថា ប្រជាជនកម្ពុជានឹងមានជម្រើសរស់ជាតិអាហារសម្រន់​កាន់តែ​សម្បូរបែប។

ជាមួយជម្រើសអាហារ និងអាហារសម្រន់ជាច្រើនប្រភេទ Auntie Anne’s គឺ​ជា​ភោជនីយដ្ឋាន​ដ៏ពេញនិយម ដែលបម្រើ​ជូននូវ​សេវាកម្ម​រហ័សទាន់ចិត្ត ដែលលោកអ្នកអាចស្វែងរកបាននៅផ្សារទំនើប ហាងទំនិញ អាកាសយានដ្ឋាន ស្ថានីយរថភ្លើង មូលដ្ឋានកងទ័ព មហាវិទ្យាល័យ សាកលវិទ្យាល័យ Walmart និងតំបន់កម្សាន្តផ្សេងៗនៅតាមបណ្តាប្រទេសផ្សេងៗ។

ហាងនំ Auntie Anne’s កំពុងលក់នំប្រេដហ្សេល ដែលធ្វើថ្មីៗ ក្តៅៗ នៅជាង១៥០០កន្លែងនៅក្នុងរដ្ឋចំនួន៤៨ នៅសហរដ្ឋអាមេរិក និង៣០កន្លែងទៀត នៅក្នុងប្រទេសនានាជុំវិញពិភពលោក។

រាល់នំប្រេដហ្សេលទាំងអស់ ត្រូវបានធានាលើគុណភាព “ដ៏ល្អឥតខ្ចោះ” មានន័យថា ប្រសិនបើអតិថិជនមិនពេញចិត្តជាមួយនំប្រេដហ្សេលដែលខ្លួនបានកុម្ម៉ង់ នោះ Auntie Anne’s នឹងប្តូរជូននូវនំប្រេដហ្សេល​ថ្មី​ដែលអតិថិជនពេញចិត្ត​ភ្លាម។

រូបមន្តរបស់ “Auntie” ដែលលោកស្រី Anne Beiler និងស្វាមីរបស់គាត់ គឺលោក Jonas បានរកឃើញ នៅតែត្រូវបានបន្តប្រើជាគ្រឿងផ្សំរហូតដល់ពេលបច្ចុប្បន្ននេះ។ Auntie Anne’s បានទទួលការពេញនិយម និងល្បីល្បាញ ជានិមិត្តសញ្ញានៃនំប្រេដហ្សេល ថ្មីៗ ក្តៅហុយៗ និងជានំដែលធ្វើដោយដៃដ៏ទន់ល្មើយ។

សូមអញ្ជើញមកកាន់សាខាទីមួយរបស់ហាងនំប្រេដហ្សេល Auntie Anne’s ក្នុងប្រទេសកម្ពុជា ដើម្បីរីករាយភ្លក្សរសជាតិនំប្រេដហ្សេល និងអាហារសម្រន់ផ្សេងៗទៀត ប្រកបដោយភាពឈ្ងុយឆ្ងាញ់នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍#13-61 ផ្លូវ 63 សង្កាត់ផ្សារថ្មី I ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចុច Like ទំព័រ Facebook ៖https://www.facebook.com/AuntieAnnesKH/

RELATED ARTICLES