Friday, June 20, 2025
Homeព័ត៌មានជាតិចេញទៅធ្វើការបាត់! ចោរគាស់បន្ទប់យកមាសប្រាក់ និងទូរស័ព្ទអស់ខ្ទេច

ចេញទៅធ្វើការបាត់! ចោរគាស់បន្ទប់យកមាសប្រាក់ និងទូរស័ព្ទអស់ខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រ ចេញពីធ្វើការវិញមកដល់ផ្ទះឃើញទ្វារផ្ទះចំហ ចូលទៅមើល ឃើញជនសង្ស័យលួចយកអស់មាសមួយតម្លឹង លុយ១០០ដុល្លារ និងទូរស័ព្ទមួយគ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅផ្ទះជួលក្នុងភូមិត្រពាំង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់បន្ទប់ជួលជាជនរងគ្រោះ មានឈ្មោះ អុល វិសាល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្បូងក្តី ឃុំដំរីពួ ស្រុកស្វាយអន្ធរ ខេត្តព្រៃវែង។

តាមពីសម្តីផ្ទាល់ម្ចាស់បន្ទប់បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ រួបគាត់បានស្លៀកពាក់ជិះម៉ូតូចេញទៅធ្វើការ ដោយចាក់សោបន្ទប់យ៉ាងត្រឹមត្រូវ ខណៈពេលថ្ងៃត្រង់ចេញមកហូបបាយ ស្រាប់តែឃើញទ្វារបន្ទប់ចំហធ្លុង ក៏បានរត់ទៅមើលរបស់របរឃើញថា បាត់មាសមួយតម្លឹង មានខ្សែក៥ជី និងខ្សែដៃ៥ជី លុយ១០០ដុល្លារ និងទូរស័ព្ទសាំសុងមួយគ្រឿង ភ្លាមៗនោះបានរត់ទៅសួរសន្តិសុខថា មានបានឃើញគេចូលបន្ទប់គាត់ទេ តែសន្តិសុខក៏ឆ្លើយថា អត់ដឹងផង !។

ក្រោយពេលកើតហេតុនៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ទើបជនរងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិចោមចៅ១ ដើម្បីសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យប្រគល់អោយសមត្ថកិច្ចចាត់វិធានការទៅតាមផ្ចូវច្បាប់ ៕

RELATED ARTICLES