តាមប្រភពព័ត៌មានពីគេហទំព័របរទេស ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី2 ខែមិថុនា ឆ្នាំ 2018 បានឱ្យដឹងថា ក្លឹប Arsenal បានជួបចរចាជាមួយក្លឹប Barcelona ក្នុងការនាំយកកីឡាករ Ousmane Dembele មកកាន់ទឹកដីអង់គ្លេស សម្រាប់រដូវកាលដោះដូរនេះ។
កីឡាករវ័យ21ឆ្នាំរូបនេះ បានបង្ហាញវត្តមានត្រឹមតែ17ប្រកួតប៉ុណ្ណោះឱ្យ Barcelona ដោយសារតែរបួស ក្រោយផ្លាស់មកពី Dortmund កាលពីឆ្នាំមុនជាមួយនឹងតម្លៃជាង130លាន ដុល្លារ។
ទោះជាមានព័ត៌មានថា ក្លឹប Arsenal ចង់បានកីឡាកររូបនេះក្តី តែគេមិនទាន់ដឹងថា ក្លឹបនេះហ៊ានឱ្យថ្លៃប៉ុន្មានលានដុល្លារនោះទេ។
ទាក់ទងទៅបញ្ហានេះ កីឡាករ Ousmane Dembele បាននិយាយថា ខ្ញុំមិនទាន់បានទទួលព័ត៌មានថា ក្លឹបនឹងលក់ខ្ញុំចេញនោះទេ។ សម្រាប់ខ្ញុំមិនចង់ចាកចេញពីក្លឹបជើងឯក Primera Liga នេះទេ។ សម្រាប់17ប្រកួតជាមួយ Bacelona កីឡាករ Ousmane Dembele រកបាន3គ្រាប់៕