Saturday, June 21, 2025
Homeកីឡាអន្ដរជាតិតើក្រុមជម្រើសជាតិណា ដែលមានសមត្ថភាព​គ្រងតំណែងជើងឯកបាល់ទាត់ពិភពលោក2018?

តើក្រុមជម្រើសជាតិណា ដែលមានសមត្ថភាព​គ្រងតំណែងជើងឯកបាល់ទាត់ពិភពលោក2018?

យោងតាមការស្ទង់មតិរបស់ក្រុមអ្នកជំនាញហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ព្យាករលទ្ធផលការប្រកួតបាល់ទាត់ពិភពលោក បានឱ្យដឹងថា ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ នឹងបន្តគ្រងតំណែងជើងឯកបាល់ទាត់ពិភពលោក២០១៨បន្តទៀត។

ប្រសិនបើការព្យាករនេះ ត្រឹមត្រូវមែននោះ មានន័យថា ក្រុមការជើងឯកអាល្លឺម៉ង់ តាមស្មើកំណត់ត្រាក្រុមជម្រើសជាតិសំបាប្រេស៊ីល ដែលធ្លាប់លើកពាននេះ៥ដងរួចមកហើយ។ នេះបើយោងតាមប្រភពទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

ការស្ទង់មតិរបស់រ៉់យទ័រ ចំពោះអ្នកចូលរួមមកពីជុំវិញពិភពលោក ដែលសុទ្ធតែអ្នកវិភាគ បានចាប់ផ្តើមធ្វើពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា បានបង្ហាញថា ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ទទួលបានភាគរយគាំទ្រខ្ពស់ជាងគេបំផុតថា នឹងឈ្នះ ពានរង្វាន់បាល់ទាត់ពិភពលោក ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ជាមួយនឹងសំឡេងគាំទ្រ៤៣ ក្នុងចំណោមអ្នកវិភាគ១៤៥នាក់។

ចំណែកក្រុមសាំបាប្រេស៊ីល ទទួលបានសំឡេងគាំទ្រលំដាប់ទី២ គឺមាន៣៧សំឡេង លើការស្ទង់មតិ ហើយជាបន្តបន្ទាប់បារាំង ឈរលំដាប់លេ៣ នាំមុខអេស្ប៉ាញ។   គេនៅចាំបានថា កាលពីឆ្នាំ២០១៤ អាល្លឺម៉ង់ បានផ្តល់មេរៀនដ៏ជូរចត់មួយដល់ក្រុមម្ចាស់ផ្ទះប្រេស៊ីល ជាមួយការបរាជ័យ ៧-១ នៅក្នុងទឹកដី Estádio Mineirão៕

RELATED ARTICLES