កីឡាករខ្សែការពារ Leroy Sane ខ្សែការពារក្លឹបមេឃខៀវ Man City មិនមានឈ្មោះក្នុនបញ្ជីក្រុមជម្រើសជាតិ២៣នាក់នោះទេ។
ក្រៅពីកីឡាករ Sane កីឡាករ២រូបមក ពីក្លឹប Leverkusen គឺ Bernad Leno និង Jonathan Tah ព្រមទាំងខ្សែប្រយុទ្ធ Nils Petersen ក៏ត្រូវបានគ្រូបង្វឹក លោក Joachim Low កាត់ឈ្មោះចេញពីក្រុមជម្រើសជាតិផងដែរ។
ផ្ទុយទៅវិញកីឡាករចាំទី Manuel Neuer ដែលមិនបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ អស់រយៈពេល៩ខែ បែរជាមានវត្តមានក្នុងក្រុមជម្រើសជាតិវិញ។
ជាមួយគ្នាដែរ កីឡាករ Antonio Rudiger ខ្សែការពារក្លឹប ជហលេស្បោ ខ្សែបម្រើ Ilkay Gundogan មកពីក្លឹប Man City និងកីឡាករ Ozil មកពីក្លឹប Arsenal ក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិដែរ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករ របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ កីឡាករចាំទី Manuel Neuer មកពីក្លឹប Bayern Marc-Andre Ter Stegen មកពីក្លឹប Barcelona, Kevin Trapp មកពីក្លឹប Paris SG។
កីឡាករខ្សែការពារ : Jerome Boateng មកពីក្លឹប Bayern, Matthias Ginter មកពី ក្លឹប Monchengladbach, Jonas Hector មកពីក្លឹប Cologne, Mats Hummels មកពីក្លឹប Bayern, Joshua Kimmich មកពីក្លឹប Bayern, Marvin Plattenhardt មកពីក្លឹប Hertha Berlin, Antonio Rudiger មកពីក្លឹប Chelsea, Niklas Sule មកពីក្លឹប Bayern។
កីឡាការខ្សែបម្រើ : Julian Brandt មកពីក្លឹប Leverkusen, Julian Draxler មកពីក្លឹប Paris SG, Leon Goretska មកពីក្លឹប Schalke, Ilkay Gundogan មកពីក្លឹប Man City, Sami Khedira មកពីក្លឹប Juventus, Toni Kroos មកពីក្លឹប Real Madrid, Mesut Ozil មកពីក្លឹប Arsenal, Sebastian Rudy មកពីក្លឹប Bayern។
កីឡាករខ្សែប្រយុទ្ធ : Mario Gomez មកពីក្លឹប Stuttgart, Thomas Muller មកពីក្លឹប Bayern, Marco Reus មកពីក្លឹប Dortmund, Timo Werner មកពីក្លឹប RB Leipzig៕