ទីបំផុត កីឡាករខ្សែបម្រើ Alex Iwobi មកពីក្លឹបកំភ្លើងធំ Arsenal បានជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ23នាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក2018 នៅប្រទេសរុស្ស៊ី។
កីឡាករវ័យ21ឆ្នាំរូបនេះ រកគ្រាប់បាល់បាន១គ្រាប់ បើទោះជាក្រុមជម្រើសជាតិ របស់គេ ក្នុងការប្រកួតមិត្តភាពចាញ់អង់គ្លេស 2-1 នៅក្នុងពហុកីឡដ្ឋាន Wembley កាលពីចុងសប្តាហ៍មុន។
កីឡាករខ្សែការពារស្លាប Victor Moses និងកីឡាករខ្សែបម្រើ Wilfred Ndidi , Kelechi Iheanacho ខ្សែប្រយុទ្ធ និងកីឡាករខ្សែប្រយុទ្ធ Ahmed Musa មកពីក្លឹប Leicester ក៏ជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិដែរ។
ជម្រើស23នាក់របស់ឥន្ទ្រីបៃតង នីហ្សេរីយ៉ា ឆ្ពោះទៅបាល់ទាត់ពិភពលោក2018។
កីឡករចាំទី Francis Uzoho មកពីក្លឹប Deportivo La Coruna, Ikechukwu Ezenwa មកពីក្លឹប Enyimba, Daniel Akpeyi មកពីក្លឹប Chippa United។
កីឡករខ្សែការពារ William Troost-Ekong និង Abdullahi Shehu មកពីក្លឹប Bursaspor, Tyronne Ebuehi មកពីក្លឹប Den Haag, Elderson Echiejile មកពីក្លឹប Cercle Brugge, Bryan Idowu មកពីក្លឹប Amkar Perm, Chidozie Awaziem មកពីក្លឹប Nantes FC, Leon Balogun មកពីក្លឹប Brighton, Kenneth Omeruo មកពីក្លឹប Kasimpasa។
កីឡាករខ្សែបម្រើ Mikel John Obi មកពីក្លឹប Tianjin Teda, Ogenyi Onazi មកពីក្លឹប Trabzonspor, Wilfred Ndidi មកពីក្លឹប Leicester City, Oghenekaro Etebo មកពីក្លឹប Las Palmas, John Ogu មកពីក្លឹប Hapoel Be’er Sheva, Joel Obi មកពីក្លឹប Torino, Italy។
កីឡាករខ្សែប្រយុទ្ធ Ahmed Musa មកពីក្លឹប CSKA Moscow, Kelechi Iheanacho មកពីក្លឹប Leicester, Victor Moses មកពីក្លឹប Chelsea, Odion Ighalo មកពីក្លឹប Changchun Yatai, Alex Iwobi មកពីក្លឹប Arsenal, Simeon Nwankwo មកពីក្លឹប Crotone៕