Saturday, June 21, 2025
Homeកីឡាអន្ដរជាតិធ្លាយមូលហេតុ Zidane ចាកចេញពី Real Madrid

ធ្លាយមូលហេតុ Zidane ចាកចេញពី Real Madrid

មានការងឿងឆល្ង់យ៉ាងខ្លាំង បន្ទាប់ពីលោក Zidane ប្រកាសចេញពីក្លឹប Real Madrid បើទោះជាគាត់ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកទទួលបានជោគជ័យបំផុត ដែលបាននាំយកពានរង្វានធ់ប្រំចាំទ្វីបអឺរ៉ុប  EUFA Champion League ចំនួន៣ រដូវកាលជាប់ៗគ្នាយ៉ាងណាក៏ដោយ។ ឥឡូវនេះអ្វីៗលែងជាអាថ៌កំបាំងទៀតហើយ។

យោងតាមប្រភពព័ត៌មានពី Daily Mail បានឱ្យដឹងថា មូលហេតុចម្បងដែលធ្វើឱ្យលោក Zidane  ចាកចេញ គឺមកពីមានជម្លោះជាមួយប្រធានក្លឹប លោក Florentino Perez ក្នុងការទិញដូរកីឡាករ Eden Hazard និង David De Gea។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ធ្លាប់ប្រាប់ប្រធានក្លឹប លោក Florentino Perez ថា គាត់ចង់ទិញកីឡាករ Hazard ពីក្លឹប Chelsea និងកីឡាករចាំទី De Gea ពីក្លឹប Man Utd តែត្រូវប្រធានក្លឹបបដិសេធមិនឱ្យទិញទេ។

ដោយសារតែភាពមិនចុះសម្រុងគ្នាបែបនេះ ធ្វើឱ្យលោក Zidane  ឆេះដុំរត់ចោលលោក Florentino Perez តែម្តង។ ពេលធ្វើសន្និសីទកាសែតប្រកាសចាកចេញ លោក Zidane មិនបាននិយាយការពិតនោះទេ ដោយគ្រាន់តែលើកយកមូលហេតុខ្លីបំផុតថា “រយៈពេល៣ឆ្នាំ នៅជាមួយ Real Madrid គឺគ្រប់គ្រាន់ល្មមចេញហើយ”។ ស្របពេលសារព័ត៌មានខ្លះដឹងថា ការចេញនេះ ដោយសារ Florentino Perez លូកដៃចង់ផ្លាស់ប្តូរកីឡាករ ធ្វើឱ្យលោក Zidane មិនសប្បាយចិត្ត៕

RELATED ARTICLES