Saturday, June 21, 2025
Homeកីឡាអន្ដរជាតិក្លឹប Napoli ធ្វើឱ្យ Man City ឈឺក្បាល ដាក់តម្លៃខ្លួនកីឡាករ Jorginho ខ្ពស់កប់ពពក

ក្លឹប Napoli ធ្វើឱ្យ Man City ឈឺក្បាល ដាក់តម្លៃខ្លួនកីឡាករ Jorginho ខ្ពស់កប់ពពក

ក្លឹបមេឃខៀវ Man City អាចនឹងធ្វើការផ្លាស់ប្តូរគោលដៅតាមប្រមាញ់យកកីឡាករខ្សែ បម្រើ Jorginho ប្រសិនបើក្លឹបបាល់ទាត់អ៊ីតាលី Napoli មិនព្រមបន្ទាបតម្លៃបន្តិច។ នេះបើយោងតាមប្រភពព័ត៌មានពីទូរទស្សន៍ ESPN ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

ក្លឹប Napoli បានកំណត់តម្លៃខ្លួនកីឡាករ  Jorginho ៦០លានផោន ស្មើនឹងជាង៨០លានដុល្លារ។

ក្លឹប Man City បានសម្លឹងឃើញកីឡាករអាទិភាពចំនួន៣រូប សម្រាប់តួនាទីបម្រើកណ្តាល ដែលក្នុងនោះ មានកីឡាករ Mateo Kovacic  ក្លឹប Real Madrid កីឡាករ Mario Lemina របស់ក្លឹប Southampton និងកីឡាករ Jorginho របស់ក្លឹប Napoli។

សម្រាប់រដូវការដោះដូរនេះ លោក Pep Guardiola ចង់ទិញកីឡាករថ្មី២រូបបន្ថែមទៀត ជាពិសេសចង់បាន Jorginho វ័យ២៦ឆ្នាំ មកជំនួសតំណែងកីឡាករ Yaya Tore ដែលមានគម្រោងនឹងចាកចេញនៅដំណាច់រដូវកាលនេះ៕

 
RELATED ARTICLES