តារាឆ្នើមរបស់បារាំង Antoine Griezmann បានអះអាងថា នៅចុងសប្តាហ៍នេះ ខ្ញុំនឹងប្រកាសពីអនាគតរបស់ខ្ញុំថា តើខ្ញុំត្រូវចាកចេញទៅណា ឬបន្តនៅទីនេះជាមួយ At Madrid។
កីឡាករវ័យ២៧ឆ្នាំ កំពុងមានទំនាក់ទំនងផ្លាស់ទ្រនំទៅរួមរស់ជាមួយក្លឹប Barcelona បន្ទាប់ពីចំណាយពេលមួយឆ្នាំដ៏ល្អជាមួយក្លឹប At Madrid ។
ប្រភពព័ត៌មានមួយចំនួន បានផ្សាយថា កីឡាកររូបនេះមានតម្លៃខ្លួន៨៨លានផោន ស្មើនឹងជាង១១៨លានដុល្លារ។
កីឡាករ Antoine Griezmann បានចុះកុងត្រាជាមួយក្លឹប At Madrid រហូតដល់ឆ្នាំ ២០២២ ប៉ុន្តែក្លឹបអ្នកមានបុណ្យ Barcelona នៅតែចង់បានកីឡាករនេះដដែល។
ជាមួយគ្នានេះដែរ លោក Didier Deschamps បាននិយាយថា អនាគតរបស់កីឡាករទាំង២ គឺ Antoine Griezamnn និង Thomas Lemar នឹងដឹងច្បាស់នៅចុងសប្តាហ៍នេះ៕