Saturday, June 21, 2025
Homeកីឡាអន្ដរជាតិក្លឹប Real Madrid សម្លឹងឃើញ Villa Boas ស្នងតំណែង Zidane

ក្លឹប Real Madrid សម្លឹងឃើញ Villa Boas ស្នងតំណែង Zidane

ក្រោយពីលោកហ្ស៊ីដាន ប្រកាសចាកចេញពីក្លឹបកាលពីចុងខែឧសភា ក្លឹប Real Madrid មិនទាន់មានគ្រូបង្វឹកថ្មីនៅឡើយទេ បើទោះជាប្រធានក្លឹបបានស្វះស្វែងរកយ៉ាងណាក៏ដោយ។

ក្លឹប Real Madrid ធ្លាប់បានទាក់ទងលោក Pochettino របស់ក្លឹបមាន់ខ្នាយមាស Tottenham និងគ្រូបង្វឹកក្លឹប Liverpool  លោក Jurgen Klopp ប៉ុន្តែត្រូវបានក្លឹបទាំង២បដិសេធ ហើយក្រៅពីនោះ ក្លឹប Real Madrid ក៏ធ្លាប់បានទាក់ទងគ្រូបង្វឹកជាច្រើនមកហើយដែរ។

ក្រោយពីបរាជ័យជាច្រើនលើកច្រើនសា ឥឡូវនេះ ក្លឹបជើងឯកឆេមពានលីក១៣សម័យកាលមួយនេះ ងាកមកចាប់អារម្មណ៍លោក Villa Boas ដែលទើបតែចាកចេញពីក្លឹប Shanhai SIPG។

មូលហេតុដែលនាំឱ្យក្លឹប Real Madrid ចាប់អារម្មណ៍ទៅលើលោក Villa Boas ក៏ដោយសារតែអតីតគ្រូបង្វឹកក្លឹប Tottenham និង Chelsea អាចមានទំនាក់ទំនងល្អជាមួយកីឡាករ Gareth Bale។

លោក Villa Boas បើទោះជាធ្លាប់ត្រូវបណ្តេញចេញពីក្លឹប Chelsea បាល់ទាត់ប្រឺមីញេលីក តែកេរ្ត៍ឈ្មោះគាត់នៅតែល្អនៅអឺរ៉ុប៕

RELATED ARTICLES