Saturday, June 21, 2025
Homeកីឡាអន្ដរជាតិលោកហ្ស៊ីដាន ៖ ការចាកចេញពី Real Madrid មិនមែនដោយសារក្រុមជម្រើសជាតិបារាំង​ ទេ

លោកហ្ស៊ីដាន ៖ ការចាកចេញពី Real Madrid មិនមែនដោយសារក្រុមជម្រើសជាតិបារាំង​ ទេ

បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា មូលហេតុដែលលោកហ្ស៊ីដាន ចាកចេញពីក្លឹប Real Madrid ដោយសារតែសម្លឹងឃើញតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង នោះ ឥឡូវនេះ អតីតកីឡាករឈ្នះពានបាល់ទាត់ពិភពលោក១៩៩៨ លោកហ្ស៊ីដាន បានចេញមុខបកស្រាយថា “ការចាកចេញពី Real Madrid មិនមែនដោយសារខ្ញុំសម្លឹងឃើញតំណែងក្រុមជម្រើសជាតិបារាំង នោះទេ។ ខ្ញុំមិនទាន់ដឹងថា ត្រូវធ្វើអ្វីនោះទេ។ រឿងសំខាន់បំផុតដែលខ្ញុំដឹង គឺចង់សម្រាកមួយរយៈសិន”។

លោកហ្ស៊ីដាន បានធ្វើឱ្យប្រធានក្លឹប Real Madrid ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកប្រកាសចាកចេញពីក្លឹប បន្ទាប់ពីដឹកនាំក្លឹបនេះ ឈ្នះពានឆេមពានលីកលើកទី៣។

ការចោទប្រកាន់របស់មហាជន ដោយសារតែមួយរយៈចុងក្រោយនេះ លោកហ្ស៊ីដាន ជួយផ្តល់ដំបូន្មានដល់ក្រុមជម្រើសជាតិ។ លោកហ្ស៊ីដាន បានឆ្លើយតបទៅនឹងការរិះគន់ថា ខ្ញុំ

ចង់ឱ្យក្រុមជម្រើសជាតិរបស់ខ្ញុំឈ្នះពានបាល់ទាត់ពិភពលោកម្តងទៀត។

នៅក្នុងយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក២០១៨ ក្រុមជម្រើសជាតិបារាំង ស្ថិតនៅក្នុងពូល C ដែលមានក្រុមជម្រើសជាតិបេរ៉ូ ដាណឺម៉ាក និងអូស្ត្រាលី៕

RELATED ARTICLES