Saturday, June 21, 2025
Homeកីឡាអន្ដរជាតិBale ស្រឡាញ់ Man Utd ជាង Bayern

Bale ស្រឡាញ់ Man Utd ជាង Bayern

តាមប្រភពព័ត៌មានពី The Mirror ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១១ មិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា ខ្សែប្រយុទ្ធជម្រើសជាតិវេល  Bale ចង់វិលត្រឡប់មកលេងនៅប្រីមីញេលីក វិញ និងជ្រើសរើសយកក្លឹប Man Utd ជាជាងទៅលេងនៅក្លឹបជើងឯកអាល្លឺម៉ង់ ប្រសិនបើចាកចេញពីក្លឹប Real Madrid។

កីឡាករដែលទើបជួយ Real Madrid លើកពានឆេមពានលីក បានបដិសេធការចង់បានរបស់ Bayern ហើយងាកមកមើលក្លឹប Man Utd ជំនួសវិញ បើសិន Real  Madrid មានបំណងចង់លក់រូបគេមែន។

ក្តីសង្ឃឹមរបស់ Jose Mourinho អ្នកចាត់ការបិសាចក្រហម Man Utd ក្នុងការចរចាយក Bale លើតម្លៃជាង១០០លានដុល្លារនោះ គឺពឹងផ្អែកលើការសម្រេចរបស់អ្នកចាត់ការថ្មី Real Madrid តែប៉ុណ្ណោះ។ ក្លឹប Real  Madird កំពុងស្វែងរកអ្នកចាត់ការមកស្នងដំណែងហ្ស៊ីដាន ហើយក៏ជាអ្នកកំណត់អនាគតរបស់ Bale ក្នុងការបន្តនៅទឹកដី Bernabeu ឬយ៉ាងណា៕

RELATED ARTICLES