កាលពីថ្ងៃអង្គារ ទី12 ខែមិថុនា ឆ្នាំ2018 នៅទីក្រុងបុរាណអាយុធ្យា បានបើកយុទ្ធការហែសត្វដំរី ប្រឆាំងទៅនឹងជំងឺញៀនល្បែងភ្នាល់បាល់ទាត់ពិភពលោក ដែលនឹងចូលមកដល់នៅថ្ងៃនេះ។
យុទ្ធនាការនេះ គឺអប់រំឱ្យមានការយល់ដឹងថា ការភ្នាល់បាល់គឺជាអំពើខុសច្បាប់។
នៅក្នុងយុទ្ធនាការនេះ សត្វដំរី9ក្បាលនេះ ត្រូវបានគេលាបពណ៌ទង់ជាតិតំណាងប្រទេសនីមួយៗ បោះបាល់បន្តគ្នាពីមួយទៅមួយ នៅមុខសាលារៀន ដើម្បីអប់រំដល់សិស្សសាលា កុំឱ្យវក់នឹងការភ្នាល់ល្បែងបាល់ទាត់។
លោក Reangthongbaht Meephan អ្នករៀបចំកម្មវិធីបាននិយាយថា គោលបំណងរបស់យើង គឺដើម្បីផ្សព្វផ្សាយដល់សិស្សសាលា ថា ការប្រកួតបាល់ទាត់ពិភពលោក គឺសម្រាប់កម្សាន្តសប្បាយ មិនមែនសម្រាប់ភ្នាល់នោះទេ។
ការភ្នាល់បាល់នៅក្នុងប្រទេសថៃ គឺជាអំពើខុសច្បាប់។
ប្រសិនបើក្មេងជាប់ពាក់ព័ន្ធនឹងការភ្នាល់បាល់ ឪពុកម្តាយត្រូវពិន័យ10000បាត ស្មើនឹងជាង311លានដុល្លារ និងជាប់គុក3ខែ។
តាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានព្យាករថា ការភ្នាល់បាល់នៅក្នុងប្រទេសថៃសម្រាប់ឆ្នាំ2016 មានចំនួន59ពាន់លានបាត ស្មើនឹង1/8ពាន់លានដុល្លារ៕