Saturday, June 21, 2025
Homeកីឡាអន្ដរជាតិជំនួបពូល F ៖ ឥន្ទ្រីយ៍ដែក អាល្លឺម៉ង់ ប៉ះ មិុកសិុក វេលាម៉ោង១០យប់

ជំនួបពូល F ៖ ឥន្ទ្រីយ៍ដែក អាល្លឺម៉ង់ ប៉ះ មិុកសិុក វេលាម៉ោង១០យប់

ទស្សនៈ Asianbookie យក Germany

(1)Germany (-1) Mexico(15)

Germany ប្រកួតបន្ទាប់ ៖ ថ្ងៃទី២៣ ជួបស៊ុយអែត និងប្រកួតចុងក្រោយ ជួបកូរ៉េខាងត្បូង ។

ចំណាត់ថ្នាក់ FIFA ៖ លេខ១

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន១៨ដង គឺឆ្នាំ១៩៣៤, ១៩៣៨, ១៩៥៤, ១៩៥៨,១៩៦២, ១៩៦៦, ១៩៧០,១៩៧៤្ប ១៩៧៨, ១៩៨២, ១៩៨៦, ១៩៩០, ១៩៩៤, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤។

លទ្ធផលល្អ ៖ ម្ចាស់ជើងឯក៤សម័យកាល គឺឆ្នាំ១៩៥៤, ១៩៧៤, ១៩៩០, ២០១៤។

គ្រូបង្វឹក ៖ Joachim Low សញ្ជាតិអាល្លឺម៉ង់។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីឆ្នាំ២០០៦។ ក្នុងរជ្ជកាលដឹកនាំរបស់លោក១៦២ប្រកួត គឺឈ្នះ១០៧ ស្មើ ៣០ និងចាញ់២៥ ស្មើ៦៦,០៥ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ  Thomas Muller មកពីក្លឹប Bayern ស៊ុតបាល់បាន៣៨គ្រាប់ ក្នុង៩១ប្រកួត។ កីឡាករខ្សែបម្រើ Mesut Ozil មកពីក្លឹប Arsenal ស៊ុតបាល់បាន២៣គ្រាប់ ក្នុង៩០ប្រកួត និងកីឡាករ Mats Hummels មកពីក្លឹប Bayern ស៊ុតបាល់បាន៥គ្រាប់ ក្នុង៦៤ប្រកួត។ លទ្ធផល៥ប្រកួតចុងក្រោយ​ គឺ ១-២-២។

៣ប្រកួតចុងក្រោយគឺ ៖

០៣-១៨ Germany 0-1 Brazil

០៦-១៨ Austria 2-1 Germany

០៦-១៨ Germany 2-1 Saudi Arabia

Mexico ប្រកួតបន្ទាប់ ៖ ថ្ងៃទី២៣ ជួប កូរ៉េខាងត្បូង និងប្រកួតចុងក្រោយ ជួបស៊ុយអែត។

ចំណាត់ថ្នាក់ FIFA ៖ លេខ១៥

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន១៥ដង គឺឆ្នាំ១៩៣០, ១៩៥០, ១៩៥៤, ១៩៥៨, ១៩៦២, ១៩៦៦, ១៩៧០, ១៩៧៨, ១៩៨៦, ១៩៩៤, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤។

លទ្ធផលល្អ ៖  វគ្គ៨ក្រុមគឺឆ្នាំ១៩៧០ និង ១៩៨៦

គ្រូបង្វឹក ៖ Juan Carlos Osorio  សញ្ជាតិកូឡុំប៊ី។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិម៉ិកស៊ិក កាលពីឆ្នាំ២០១៥។ ក្នុងរជ្ជកាលដឹកនាំរបស់លោក៤៨ប្រកួត គឺឈ្នះ៣១ ស្មើ៩ និងចាញ់៨ ស្មើ៦៤,៥៨ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Javier hernandez មកពីក្លឹប West Ham  ស៊ុតបាល់បាន៤៩គ្រាប់ ក្នុង១០២ប្រកួត។ កីឡាករ ខ្សែបម្រើ Andres Guardado មកពីក្លឹប Betis ស៊ុតបាល់បាន២៥គ្រាប់ ក្នុង១៤៥ប្រកួត និងកីឡាករខ្សែការពារ Rafael Marquez មកពីក្លឹប Atas ស៊ុតបាល់បាន១៨គ្រាប់ ក្នុង១៤៥ប្រកួត។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ២-១-២។

៣ប្រកួតចុងក្រោយគឺ ៖

០៥-១៨ Mexico 0-0 Wales

០៦-១៨ Mexico 1-0 Scotland

០៦-១៨ Denmark 2-0 Mexico

ប្រវត្តិជួបគ្នា៥ប្រកួតគឺ ៖

១០-៩២ Germany 1-1 Mexico

១២-៩៣ Mexico 0-0 Germany

០៦-៩៨ Germany 2-1 Mexico

០៦-០៥ Germany 4-3 Mexico

០៦-១៧ Germany 4-1 Mexico

ទស្សនៈ Germany ឈ្នះ ២-០

RELATED ARTICLES