Saturday, June 21, 2025
Homeកីឡាអន្ដរជាតិReal Madrid ទិញកីឡាករវ័យក្មេង Rodrygo តម្លៃកប់ពពក 

Real Madrid ទិញកីឡាករវ័យក្មេង Rodrygo តម្លៃកប់ពពក 

យោងតាមប្រភពព័ត៌មានពី Goal.Com ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី16 ខែមិថុនា ឆ្នាំ2108 បានឱ្យដឹងថា ក្លឹបស្តេចស Real Madrid ទិញបានខ្សែប្រយុទ្ធ Rodrygo ពីក្លឹបបាល់ទាត់ប្រេស៊ីល Santos។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា កីឡាករវ័យ17ឆ្នាំរូបនេះ មានតម្លៃ45លានអឺរ៉ូ ស្មើនឹងជាង52/2លានដុល្លារ តែមិនបានបង្ហើបឱ្យដឹងពីរយៈពេលកុងត្រានោះទេ។ តាមកិច្ចព្រមព្រៀងនេះ ខ្សែប្រយុទ្ធ Rodrygo នឹងត្រូវបន្តលេងនៅក្លឹបប្រេស៊ីល មួយរដូវកាលទៀត មុនមកលេងជាផ្លូវការជាមួយក្លឹបថ្មីខ្លួន។

តម្លៃជាង50លានដុល្លារនេះ គឺជាប់ជាកំណត់ត្រាថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រដែលក្លឹបប្រេស៊ីល Santos។

កីឡាករវ័យ17ឆ្នាំ Rodrygo បានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាល2017-18។ កីឡាករខ្សែប្រយុទ្ធរូបនេះ ស៊ុតចូល6គ្រាប់ និងជួយមិត្តរួមក្រុម2លើក ក្នុងការបង្ហាញខ្លួន15លើក។ ចំណែកឯក្នុងបាល់ទាត់អន្តរជាតិវិញ ស៊ុតចូល3គ្រាប់ ក្នុងការបង្ហាញខ្លួន4លើក ឱ្យក្រុមជម្រើសជាតិប្រេស៊ីល វ័យក្រោម17ឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះ ក៏ត្រូវបានសហព័ន្ធកោះឱ្យចូលលេងក្រុមជម្រើសជាតិ វ័យក្រោម20ឆ្នាំផងដែរ ប៉ុន្តែមិនទាន់ត្រូវបានគ្រូបង្វឹក ដាក់ឱ្យចូលលេងនៅឡើយទេ គិតមកទល់ពេលនេះ៕

RELATED ARTICLES