បន្ទាប់ពីទទួលបានលទ្ធផលយ៉ាងខកចិត្តស្មើ ១-១ ជាមួយក្រុមចំណូលថ្មី អ៊ីស្លង់ ក្នុងការប្រកួតបើកឆាកបាល់ទាត់ពិភពលោក វីរបុរសប្រេស៊ីល លោកម៉ារ៉ាដូណា ដែលមានវត្តមាននៅប្រទេសរុស្ស៊ី អង្គុយកៅអីពិសេស (VIP) បានរិះគន់ចំៗទៅលោក Sampaoli គ្រូបង្វឹកអាហ្សង់ទីន។
លោកម៉ារ៉ាដូណា បាននិយាយចំអកឱ្យលោក Sampaoli ថា បើដឹកនាំដូចការប្រកួតជាមួយក្រុមអ៊ីស្លង់ ដែលទទួលបានលទ្ធផលត្រឹមស្មើ ១ទល់នឹង១ បែបហ្នឹង លោកកុំត្រឡប់មកអាហ្សង់ទិន វិញ។
លោកម៉ារ៉ាដូណា បានឱ្យដឹងទៀតថា “ខ្ញុំពិតជាខឹងចំពោះការដឹកនាំរបស់គ្រូបង្វឹក។ វាគឺជាការធ្វេសប្រហែសមួយ ដែលគ្រូបង្វឹកគ្មានការត្រៀមខ្លួនទុកជាមុន ពេលលេងទល់នឹងក្រុមអ៊ីស្លង់ ដែលមានកីឡាករកម្ពស់ខ្ពស់ ចាប់ពី១,៩០ម៉ែត្រ សឹងគ្រប់គ្នា។ ខ្ញុំមិនបន្ទោសកីឡាករទេ ពិសេសគឺកីឡាករម៉េសស៊ី ព្រោះគេបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក្នុងប្រកួតនោះ”៕